ជម្ងឺបែកញើសនេះជាជម្ងឺតពូជម្យ៉ាងដែលសង្កេតឃើញនៅលើមនុស្សមួយក្រុម តូចប៉ុណ្ណោះ
ជាពិសេសនៅលើមនុស្សមានស្បែកស្រអែម។ ប៉ុន្ដែ បច្ចុប្បន្ន ផ្នែកវេជ្ជសាស្ដ្របានរកឃើញនូវ
វិធីមួយចំនួនដែលអាចព្យាបាលបាននូវ បញ្ហានេះ ដោយជោគជ័យ។
វិធីព្យាបាល រួមមានការព្យាបាលដោយថ្នាំ ការព្យាបាលដោយថ្នាំសម្រាប់លាបបន្ថយការបែក
ញើស ការប្រើថ្នាំចាក់លើបាតដៃ និងក្លៀកនូវថ្នាំចាក់ម្យ៉ាងឈ្មោះបូតុក(BOTOX) ដើម្បីទប់ការ
បញ្ចេញញើស និងការព្យាបាលមួយបែបទៀត គឺការវះកាត់ កាត់ប្រព័ន្ធសាំប៉ាតេទិក។
ការព្យាបាល ដោយថ្នាំសម្រាប់បន្ថយនូវការបញ្ចេញញើសមានលទ្ធផលល្អ ដោយថ្នាំទាំងនោះ
បន្ថយនូវការបញ្ចេញញើសពីក្រពេញ បញ្ចេញញើស ទាំងនោះនៅបាតដៃ និងក្លៀក។ ថ្នាំត្រាយ
សុល(drysol) ជាថ្នាំម្យ៉ាងដែលមានជាតិអាលុយមីញ៉ូមក្លរីដ២០%ដែលលាយក្នុងអេទីល អាល់
កុលគឺជាថ្នាំដែលអាចឱ្យប្រើប្រាស់ដោយវេជ្ជបណ្ឌិតឯកទេសប៉ុណ្ណោះ ដោយហេតុថាពេលខ្លះ
ថ្នាំនេះអាចបង្កឱ្យមានរោគរលាក រមាស់ធ្ងន់ធ្ងរនៅលើកន្លែងដែលយើងប្រើប្រាស់។
ចំណែកការព្យាបាលដោយវះកាត់កាត់ប្រព័ន្ធសាំប៉ាតេទិកមានលទ្ធផលយ៉ាងល្អ នៅលើបញ្ហា
នៃការបែកញើសលើដៃ។ នៅពេលភ្ញាក់ពីថ្នាំសន្លប់ ក្រោយការវះកាត់ភ្លាម អ្នកជម្ងឺមានអារម្មណ៍
ថាដៃមានសភាពក្ដៅហើយស្ងួត និងលែងបែកញើស នៅត្រង់កន្លែងវះកាត់។
រីឯការព្យាបាលដោយចាក់ថ្នាំបូតុក ជាថ្នាំដែលយើងចាក់បញ្ចូលទៅក្រោមស្បែកនៅតំបន់ដែល
មានបញ្ហាបែកញើស ត្រូវបានគេប្រើប្រាស់ច្រើន។ ថ្នាំបូតុកមានតួនាទីទប់ស្កាត់ការជំរុញរបស់
ប្រព័ន្ធសាំប៉ាតេទិកឱ្យមាន ការបញ្ចេញញើស។
ដោយ ៖ សីហា
ប្រភព ៖ LD/HC