ក្នុងកាលៈទេសៈនិមួយៗ នារីទាំងឡាយគួរតែតុបតែងមុខមាត់តាមបែបផ្សេងៗ
យោងទៅ តាមកម្មវិធីដែលនឹងចូលរួម។ សូមអញ្ជើញតាមដានដូចខាងក្រោម ៖
ក- មុននឹងផាត់មុខ ៖
មុនពេលផាត់ម៉្សៅលើស្បែកមុខ អ្នកត្រូវតែលាងមុខឱ្យបានស្អាតបាត បន្ទាប់មកប្រើក្រដាស
ទន់ជូតផ្ទៃមុខឱ្យស្ងួតស្អាតសិន ដើម្បីកុំឱ្យនៅជាប់ជាតិកខ្វក់ផ្សេងៗ ដូចជា ខ្លាញ់ ធូលី
ដែលមានជាប់លើស្បែកមុខ។
ខ- វិធីផាត់មុខដំបូង ៖
ជាដំបូង យើងត្រូវប្រើពណ៌ដែលមានសភាពស្រាល ស្ដើង ចៀសវាងការប្រើម៉្សៅ ពណ៌ចែង
ចាំង ឬមិនត្រូវនឹងពណ៌ស្បែកមុខរបស់ខ្លួន។ នៅត្រង់ម្ដុំចង្កា គឺជាព្រំដែន រវាងមុខ និង ក ដូច្នេះដើម្បីចៀសវាងកុំឱ្យពណ៌ស្បែកមុខ និង កខុសគ្នាពេក អ្នកត្រូវតែផាត់ម្ដុំថ្គាមឱ្យស៊ី
នឹង ក។
គ- ធ្វើឱ្យរង្វង់ភ្នែកមុតថ្លា ៖
ត្របកភ្នែកដែលនៅជុំវិញភ្នែក គឺជាកន្លែងមួយដែលអាចឆ្លុះបញ្ចាំងពីសុខភាពរបស់មនុស្ស និងជាទីទាក់ទងដំបូងបំផុត រវាងមនុស្ស និងមនុស្ស។ ដូច្នេះអ្នកគួរតែ ផាត់ពណ៌នៅជុំវិញ
ភ្នែកពីលើពណ៌ស្រមោលឱ្យក្រាស់បន្ដិច ដើម្បីបង្កើនភាពទាក់ទាញ។
ចូរប្រើពណ៌ហាយឡាយខ្មៅគូសលើចិញ្ចើម តាមស្ទីលដែលអ្នកពេញចិត្ត ហើយប្រើ ម៉ាស្ការ៉ា
ហាយឡាយលើរោមភ្នែកឱ្យបានខ្មៅ និងវែងជាងមុន ដើម្បីឱ្យសមនឹងពណ៌ត្របកភ្នែកដែល
បានផាត់រួច។
ឃ- ធ្វើឱ្យបបូរមាត់អាចបង្ហាញពីភាពស្រើបស្រាល ៖
ចូររើសពណ៌ក្រែមសម្រាប់លាបបបូរមាត់ ដែលសមនឹងពណ៌ម៉្សៅនៅលើផ្ទៃមុខ សម្បុរ ស្បែក និងសមតាមសំលៀកបំពាក់របស់អ្នក។ បបូរមាត់ស្ដើងគួរតែលាបក្រែមឱ្យក្រាស់ ចំណែក
បបូរមាត់ក្រាស់ ត្រូវតែលាបក្រែមឱ្យស្ដើង។ ម៉្យាងទៀត បើចង់សិចស៊ី អ្នកគួរតែប្រើ ក្រែម
ដែលមានពណ៌ស្រាល និងបញ្ចេញភាពភ្លឺរលោង៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ ld