CamNews

ព័ត៌មានអន្តរជាតិ 

តួកគីបិទ YouTube ព្រោះ​បែកធ្លាយ​ឯកសារ​សម្ងាត់

ព័ត៌មានអន្តរជាតិ ៖ ប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការហាមឃាត់ ការប្រើ ប្រាស់ នូវគេហទំព័រ យូធូប ក្រោយពេលដែល តុលាការបង្គាប់ឲ្យបិទ ទ្វីតធើ នាពេលថ្មីៗ នេះបើ យោងតាមការ ចុះផ្សាយ របស់សារព័ត៌មាន អឺរ៉ូញូវ ដែលទើបតែបានចេញផ្សាយ កាលពីវេលា ល្ងាចម្សិលមិញនេះ ។

ប្រភពដដែលបន្តអោយដឹងថា ប្រទេសតួកកីបានសម្រេចចិត្ត បិទគេហទំព័រចែកចាយ វីដេអូមួយ នេះ បន្ទាប់ពីមានការរីករាលដាល នៃឯកសារស្ដីពីកិច្ចប្រជុំ សន្ដិសុខរដ្ឋមួយដែលបាន ពិភាក្សានូវ សកម្ម ភាពយោធា ទៅលើប្រទេសស៊ីរី។

គួរបញ្ជាក់ថា ឯកសារ   ជាសំឡេង ដែលថតបាននោះ   គឺបង្ហាញពីកិច្ចពិភាក្សាគ្នា របស់មន្ត្រីរដ្ឋាភិ បាល និងកងយោធា   ព្រមទាំងទីភ្នាក់ងារ ចារកម្មជាន់ខ្ពស់ ដើម្បីរៀបចំការប៉ះទង្គិច ដោយប្រដាប់ អាវុធ នៅក្នុងប្រទេសស៊ីរី ឬការវាយប្រហារដោយមីស៊ីល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ


Tags: Viral video Liveleak Youtube Facebook Funny Video Turkey