CamNews

ព័ត៌មានអន្តរជាតិ 

សេដ្ឋីអាមេរិក រកឃើញ សព នាវាចម្បាំងយក្ស ពីសម័យសង្គ្រាមលោកលើកទី ២ ក្រោយ បាត់ខ្លួនជិត ៨០ ឆ្នាំ

ព័ត៌មានអន្តរជាតិ ៖ មហាសេដ្ឋីអាមេរិក លោក Paul Allen ធ្វើសេចក្តីប្រកាស ថាខ្លួនបានរកឃើញហើយ សាកសពនាវាចម្បាំងយក្ស របស់ជប៉ុន ពីសម័យសង្គ្រាមលោកលើកទី ២ មានឈ្មោះថា នាវា Musashi ក្រោយពីបាត់ខ្លួន អស់រយៈពេលច្រើនជាង ៧០ ឆ្នាំ បន្ទាប់ពី ពន្លិច ដោយកង កម្លាំងសហរដ្ឋអាមេរិក ។


ប្រភពពីទំព័រ ប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់សម្តីលោក Allen ចេញផ្សាយអោយដឹងថានាវាចម្បាំងយក្ស មួយគ្រឿងនេះ ត្រូវបានរកឃើញដោយក្រុមរុករកឯកជនរបស់លោក ពោល បាន  រ កឃើញ លិចក្រោម ទឹកសមុទ្រ មានរយៈជម្រៅជ្រៅដល់ទៅ ១   គីឡូ ម៉ែត្រ  ជាង សម្ងំលាក់ខ្លួនលើផ្ទៃបាតសមុទ្រ​ Sibuyan ប្រទេសហ្វីលីពីន ។

គួរបញ្ជាក់នាវាចម្បាំង យក្ស The Musashiនៅមាននាវាបងប្អូនមួយគ្រឿងទៀតមានឈ្មោះថានាវាយក្ស The Yamato នាវាទាំងពីរគ្រឿងនេះ ជានាវាចម្បាំងយក្សធំបំផុត ដែលត្រូវបានគេស្ថាបនាឡើង ។ សេច ក្តីរាយការណ៍ បញ្ជាក់អោយដឹងថា យន្តហោះចម្បាំង សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារពន្លិចនាវា ចម្បាំងយក្ស The Musashi មួយគ្រឿងនេះ កាលពីថ្ងៃទី ២៤ តុលា    ឆ្នាំ  ១៩៤៤ អំឡុងពេលដែលមាន សង្គ្រាមក្តៅ នៅសមរភូមិ ឈូងសមុទ្រ Leyte ដែលត្រូវបានគេជឿថា   ជា ការប៉ះទង្គិច ខាងកងទ័ពជើង ទឹកធំបំផុត​នៅក្នុងសម័យសង្គ្រាមលោកលើកទី ២ នៅពេលដែល អាមេរិក និង កងកម្លាំងអូស្ត្រាលីផ្តួល ជប៉ុន ។

របកគំហើញនាវាចម្បាំងយក្សមួយគ្រឿងនេះ ត្រូវបាន មហាសេដ្ឋីអាមេរិក លោក   Allen ប្រកាសអោយ ដឹងតាមរយៈគណនី ទ្វីតធើ របស់លោក ដោយអមមកជាមួយនឹងប្រជុំរូបថត សាក សព នាវាយក្សមួយ គ្រឿងនេះ ជាច្រើនសន្លឹក ។ លោក បានបញ្ជាក់អោយដឹងថា លោកបានចាប់ផ្តើម ប្រតិបត្តិការស្រាវជ្រាវ រកសាកសពនាវាមួយគ្រឿងនេះ ចាប់តាំងពី ៨ ឆ្នាំ​ មុនមកម្ល៉េះ "ពីព្រោះ ចាប់តាំង ពីខ្ញុំបាទធំពេញវ័យ ខ្ញុំ ពិតជាមានចំណាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងប្រវត្តិសាស្រ្ត សង្គ្រាមលោកលើកទី  ២ " ។ គួរបញ្ជាក់ថា នាវាចម្បាំងយក្ស មួយគ្រឿងនេះ ត្រូវបានរកឃើញ នៅក្នុងដែនទី ប្រជុំកោះ ប្រទេស ហ្វីលីពីន បន្ទាប់ពី បានប្រើប្រាស់ នាវាមុជទឹក មានឈ្មោះថា Autonomous Underwater Vehicle (AUV)ក្រោយពីក្រុមស្រាវ ជ្រាវលោក Allen ធ្វើការវិភាគទៅលើ បាតសមុទ្រ បន្ទាប់ពីប្រមូលទិន្នន័យផ្លូវការ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news ISIS