CamNews

កីឡាអន្តរជាតិ 

ដាណឺម៉ាក-អាឡឺម៉ង់ ៖ បញ្ចប់ក្តីស្រមៃ

ក្រុមជំរើសជាតិទាំងពីរចូលប្រកួតសុទ្ធតែមានការតាំងចិត្តខ្ពស់ ក្នុងគោលបំណងតែមួយ
ដូចគ្នា គឺដណ្តើមយកជ័យជំនះ។

ត្រូវការតែស្មើប៉ុណ្ណោះប្រាកដជាបានឈរនៅលើកំពូលតារាង តែក្រុមជំរើសជាតិអាឡឺម៉ង់ចូល
ប្រកួតមិនមែនដណ្តើមយកតែមួយពិន្ទុឡើយ។ ជាក់ស្តែងអាឡឺម៉ង់បានធ្វើការវាយសំរុកយ៉ាងខ្លាំង
ហើយជាលទ្ធផលរកបានគ្រាប់បាល់នាំមុខនៅនាទីទី19 ដោយកីឡាករ Podolski។ ប៉ុន្តែតែប៉ុន្មាន
នាទីក្រោយមកដាណឺម៉ាកក៏រកបានគ្រាប់បាល់មួយគ្រាប់វិញនៅនាទីទី24 ដោយកីឡាករ Krohn-
Dehli។

អាឡឺម៉ង់ដណ្តើមបាន ឈរលើកំពូលតារាង

ចូលដល់តង់ទី2 អាឡឺម៉ង់ប៊ិះតែនឺងត្រូវដាណឺម៉ង់រកគ្រាប់បាល់នាំមុខបានវិញទៅហើយ ក្រោម
ការវាយសំរុកដ៏គ្រោះថ្នាក់របស់គេ។ ប៉ុន្តែនៅចុងក្រោយនៃការប្រកួតអ្វីៗត្រូវបានដោះស្រាយ
ពោលគឺនៅនាទីទី80 កីឡាករ Bender រកបានគ្រាប់បាល់មួយគ្រាប់ទៀតឲ្យអាឡឺម៉ង់ ដែលជា
លទ្ធផលសំរេចសេចក្តីការប្រកួតតែម្តង។ ឈ្នះការប្រកួត អាឡឺម៉ង់ទទួលបាន 9ពិន្ទុឈរលើកំពូល
តារាង ឯដាណឺម៉ាកត្រូវធ្លាក់ពីយូរ៉ូដោយរកបានតែ 3ពិន្ទុក្រោយ 3ប្រកួតប៉ុណ្ណោះ៕

Video Highlight Goals Denmark vs Germany

លទ្ធផល៖ ដាណឺម៉ាក-អាឡឺម៉ង់ (1-2)
រកបានគ្រាប់បាល់៖ ដាណឺម៉ង់: Krohn-Dehli (24), អាឡឺម៉ង់: Podolski (19), Bender (80)
កីឡាករចូលប្រកួត

ដោយ៖ ណាណូ
ប្រភព៖ 24h


Tags: denmark germany euro 2012 sports