CamNews

ព័ត៌មានអន្តរជាតិ 

កាត់ទោស អតីតសង្ឃ ថៃម្នាក់ ក្រោយចាប់រំលោភ អនិតិជន នៅក្នុងវិហារ មួយកន្លែង

ព័ត៌មានអន្តរជាតិ ៖ អតីតសង្ឃម្នាក់ ត្រូវបានក្រុមសមត្តភាព កាត់ទោស អោយជាប់ពន្ធនាគារ រយៈ ពេល ៥ ឆ្នាំកន្លះ ក្រោយពី ចាប់រំលោភ អនិតិជនម្នាក់ នៅក្នុងវិហារមួយកន្លែង ក្នុងរដ្ឋធានី បាងកក ប្រ ទេសថៃ    នេះ បើយោងតាមការដកស្រង់​ អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ដែលទើបតែ បានចេញ ផ្សាយ កាលពីថ្ងៃម្សិលមិញនេះ ។

បន្ថែមពីលើនេះ​ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ក្មេងស្រីដែលជាជនរងគ្រោះ មានអា យុក្រោម ១៥ ឆ្នាំទៅទៀត កាលពីឆ្នាំកន្លងទៅ ដែលជាឆ្នាំ និង អំឡុងពេល ដែលមានការបំពាទ បំ ពានផ្លូវភេទ​ ។ ម្តាយរបស់ជនរងគ្រោះ បានប្តឹងមន្រ្តីប៉ូលីស ក្រោយពីបានរកឃើញថ្នាំពន្យាកំណើត នៅក្នុងកាបូប កូនស្រី របស់ខ្លួន ។ ដោយឡែក ជនជាប់ចោទ ជាអតីតលោកសង្ឃ ស្ថិតនៅក្នុងវ័យ ៦៥ ឆ្នាំ ក្រោយពីទទួលសារភាព ថាពិតជា បានប្រព្រឹត្តិនោះ ត្រូវបានគណៈសង្ឃ ចាប់ផ្សឹកតែម្តង ។

យ៉ាងណាមិញ បើតាមការអោយដឹងពីភ្នាក់ងារ សារព័ត៌មាន AFP អោយដឹងថា សេចក្តីរាយការណ៍ តាមទូរស័ព្ទ ត្រូវបានគេលើកទឹកចិត្ត អោយមានការរាយការណ៍ ស្តីពី កំហុសឆ្គង វិជ្ជាជីវៈ របស់ព្រះ សង្ឃ ។

មេដឹកនាំ នៃរបបយោធា របស់ប្រទេសនេះ ក៏បានសម្តែងនូវការព្រួយបារម្ភ ពីលើអាកប្បកិរិយារបស់ បព្វជិត ព្រះពុទ្ធសាសនា។ ភាគច្រើននៃប្រជាជនថៃ ជាពុទ្ធសាសនិកជន

ប្រែសម្រួល ៖ កុសល
ប្រភព ​៖ ប៊ីប៊ីស៊ី


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia PM