CamNews

Nokia ដាក់ពាក្យសុំលុបឈ្មោះចេញពីបញ្ជីផ្សារហ៊ុន Frankfurt

ក្រុមហ៊ុន Nokia បានសម្រេចដាក់ពាក្យសុំលុបឈ្មោះលក់ហ៊ុនរបស់ខ្លួន ចេញពីបញ្ជីផ្សារ
ហ៊ុន Frankfurt អាស្រ័យដោយមានការធ្លាក់ចុះនៃបរិមាណជួញដូរហ៊ុនNokia នៅទីនោះ។ ពាក្យសុំខាងលើនេះនឹងត្រូវដាក់ជូនគណៈគ្រប់គ្រងនៃផ្សារហ៊ុន Frankfurt ដើម្បី សុំការ
អនុម័តយល់ព្រម ចំណែកឯការទិញដូរហ៊ុន Nokia ត្រូវបានរំពឹង ទុកថានឹងត្រូវបិទនៅ ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០១២ នេះ។

បរិមាណជួញដូរហ៊ុន Nokia នៅឯផ្សារហ៊ុន Frankfurt បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំ
​កន្លងទៅ ហើយនាពេលបច្ចុប្បន្ននេះ វាមានភាគរយតិចតួច​ប្រៀបធៀបទៅនឹង​បរិមាណ​
ជួញដូរហ៊ុនសរុបរបស់ Nokia នៅទូទាំងពិភពលោក។ កាលពីឆ្នាំ ២០០៣, ២០០៤, និង
២០០៧ ក្រុមហ៊ុន Nokia បានលុបឈ្មោះជាបន្តបន្ទាប់ចេញពីបញ្ជីផ្សារហ៊ុននៅទីក្រុង
ឡុងដ្រ៏, ប៉ារីស, និងស្តុកខុម។ អំណឹះតទៅ ហ៊ុន Nokia នឹងបន្តជួញដូរ​នៅក្នុង​សហគមន៍​
អឺរ៉ុបតាមរយៈផ្សារ ហ៊ុន NASDAQ OMX Helsinki និងនៅក្នុងសហរដ្ឋអាមេរិក​តាមរយៈ​
ផ្សារហ៊ុនញូវយ៉ក ។

ប្រភព៖ Press Nokia

Tags: nokiastock exchangefrankfurtdelist