Blake Lively និង Jessica Biel ជាដើម គឺជាម្ចាស់របស់បណ្ដាស្បែកជើងដ៏ស្រស់ស្អាត ដែលត្រូវ
បានទស្សនាវដ្ដី People វាយតម្លៃថា ជាស្បែកជើង “ស៊ិចស៊ី” បំផុត នៅពេលវាបង្ហាញខ្លួនក្នុង
ព្រឹត្តិការណ៍នានា។
ស្បែកជើង Prabal Gurung for Nicholas Kirkwood នេះ ជួយឱ្យ Jessica Chastain មានភាពទាក់
ទាញ នៅលើកម្រាលព្រំ CFDA Fashion Awards ។
តារារបស់ Disney នាង Bella Thorne បង្ហាញភាពវ័យក្មេង និងលេចធ្លោនៅក្នុងព្រឹត្តិការណ៍ Teen
Choice Awards ជាមួយនិងស្បែកជើង Brian Atwood ផ្លេចៗ ដែលមានខ្សែពណ៌ខ្មៅយ៉ាងស៊ិចស៊ី។
ស្រីស្អាត Blake Lively លេចធ្លោនៅក្នុងថ្ងៃឃោសនាខ្សែភាពយន្ដ Savages នៅក្រុង New York
ជាមួយនិងស្បែកជើងពណ៌ផ្កាឈូកខ្ចី nude របស់អ្នករចនាម៉ូដ Christian Louboutin ។
ម៉ូដែលស្បែកជើងមួយផ្សេងទៀតរបស់ Christian Louboutin ក៏បានរួមចំណែកជួយឱ្យ Diane
Kruger ស៊ិចស៊ី នៅព្រឹត្តិការណ៍មហោស្រពភាពយន្ដ Cannes ។
តារាភាពយន្ដរបស់រឿង Avatar នាង Zoe Saldana បានបញ្ចេញភាពផ្អែមល្ហែម និងទាក់ទាញនៅ
លើកម្រាលព្រំក្រហម Teen Choice Awards ជាមួយស្បែកជើង sandals មានបូ របស់អ្នករចនា
Christian Louboutin ។
ស្បែកជើងកែងពណ៌ខ្មៅ មួយនេះ ស័ក្ដិសមជាមួយកាបូបដៃរបស់ Kate Bosworth ដែលបាន
បង្ហាញខ្លួននៅព្រឹត្តិការណ៍ CFDA Fashion Awards ។
ដោយមានពណ៌ក្រហមស៊ិចស៊ី និងស្រួច ស្បែកជើង Christian Louboutin ដែល Jessica Biel ប្រើ
ប្រាស់ នៅក្នុងថ្ងៃបញ្ចាំងភាពយន្ដ Total Recall នៅ London បានជួយឱ្យដំណើររបស់នាង កាន់តែ
ទាក់ទាញ។
Emma Stone បញ្ចេញភាពទន់ភ្លន់ និងប្លែកភ្នែក នៅក្នុងពិធីឃោសនាភាពយន្ដរឿង Amazing Spider-
Man ជាមួយស្បែកជើង Louboutin "Armadillo Bride" ក្រឡាខ្មៅ.ស ដ៏ស្រស់ស្អាត។
ចំណាត់ថ្នាក់នៃ “បណ្ដាស្បែកជើងស្អាតបំផុត” គឺមិនអាចខ្វះបាននូវរចនារបស់ក្រុមហ៊ុន Jimmy Choo
ដ៏ល្បីឈ្មោះនៅអាស៊ី។ ស្បែកជើងកែងដែលស្រីស្អាត Bérénice Bejo ពាក់ នៅពេលចូលរួម ព្រឹត្តិ
ការណ៍ Critics' Choice Movie Awards ជួយឱ្យតារាសម្ដែងរូបនេះ កាន់តែលេចធ្លោ និងថ្លៃថ្នូ។
ដោយ ៖ តារា
ប្រភព ៖ NS