CamNews

សម្លាប់ប្តីរបស់ខ្លួន ហើយកាប់ យកទៅចម្អិន

កាលពីថ្ងៃសុក្រទី២៥ខែវិច្ឆិកាកន្លងទៅនេះ ប៉ូលីសទីក្រុងការ៉ាជីប្រទេសប៉ាគីស្ថានបាន
ឲ្យដឹងថា គេបានចាប់ខ្លួនស្រ្តីម្នាក់ ដោយជាប់ទាក់ទិន ទៅនឹងបទល្មើស សម្លាប់ប្តីរបស់
ខ្លួន ព្រមទាំង​បាន​កាប់សាកសព ជាបំណែកៗ និងយកទៅចម្អិន។

ស្ត្រីជាជនជាតិប៉ាគីស្ថានម្នាក់នេះឈ្មោះ ស្សៃណាប ប៊ីប៊ី អាយុ៣២ឆ្នាំ ត្រូវបានចាប់ខ្លួន
ដោយជាប់សង្ស័យពីបទសម្លាប់ប្តីរបស់ខ្លួន គឺលោក អាម៉ាដ អាបាស។​ ក្មួយប្រុសរបស់
អ្នកស្រី ឈ្មោះ ស្សាហ៊ី អាម៉េដ អាយុ២២ឆ្នាំ ក៏ត្រូវបានចោទប្រកាន់ផងដែរពីបទ ចូលរួម​
សកម្មភាពជួយ អ្នកស្រី ប៊ីប៊ី ចាក់ សម្លាប់ លោក អាបាស រហូតដល់ស្លាប់ និងកាប់សាក
សព​ជាបំណែកតូចៗ។ ប៉ូលិសបានឲ្យដឹងថា អ្នកស្រីរូបនេះ កាប់សាកសពជាបំណេកៗ
ហើយយកទៅចម្អិន ដើម្បីងាយស្រួលក្នុងការបោះចោល។

តាមប្រភពព័ត៌មានរបស់មន្ត្រីប៉ូលិសបានឲ្យដឹងថា អ្នកជិតខាងរបស់អ្នកស្រីបានរាយការណ៍
ឲ្យដឹង បន្ទាប់ពីពួកគេបានធុំក្លិនអាក្រក់នេះ។

ក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មាន ARY News របស់ប៉ាគីស្ថាន អ្នកស្រីបាន
ឲ្យដឹងថាអ្នកស្រី​បានសម្លាប់ប្តីរបស់ខ្លួនដោយសារតែបុរសរូបនេះ បានគម្រាមចាប់ និង
មាន​បំណងចង់គេងជាមួយនឹង កូនស្រីរបស់ខ្លួន។ អ្នកស្រីបានបន្ថែមថា​អ្នកស្រីពុំបានសោក
ស្តាយ​ចំពោះសកម្មភាពរបស់ខ្លួននោះទេ៕


ប្រភព៖ CNN
ដោយ៖ ណាវី

Tags: daughterhusbandpakistancookkill husbandcut into pieceszainab bibi