CamNews

ព័ត៌មានអន្តរជាតិ 

ប៉ាគីស្ថានបើកផ្លូវឱ្យធ្វើដំណើរឆ្លងកាត់ប្រទេស របស់ខ្លួនសារជាថ្មី

ប៉ាគីស្ថាន  បានសំរេចចិត្តបើកផ្លូវឱ្យប្រទេសជិតខាងរបស់ខ្លួន ធ្វើដំណើរឆ្លងកាត់សារជាថ្មី
បន្ទាប់ពី រដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Hillary Clinton បានធ្វើសេចក្តីថ្លែង
ការណ៍មួយ កាលពីថ្ងៃអង្គារ សុំទោសចំពោះការស្លាប់របស់យោធាប៉ាគីស្ថាន ២៤នាក់ ក្នុង
ការវាយប្រហារមួយរបស់អង្គការណាតូ កាលពីខែវិច្ឆការ ឆ្នាំ២០១១។

មានគន្លឹះពីរ  ដែលជំរុញឱ្យប៉ាគីស្ថាន ព្រមបើកផ្លូវសារជាថ្មីរបស់ខ្លួនវិញ៖  ទី១៖ ប៉ាគីស្ថាន
បានទាមទារដំឡើងថ្លៃបន្ថែមលើកប៉ាល និងរថយន្តដឹកទំនិញទាំងអស់ដែលធ្វើដំណើរឆ្លង
កាត់ព្រំដែនរបស់ខ្លួន។ ទី២៖  ប៉ាគីស្ថាន   បានទាមទារឱ្យសហរដ្ឋអាមេរិក សុំទោសចំពោះ
គ្រោះថ្នាក់កាលពីខែវិច្ឆការ ឆ្នាំ២០១១ ដែលបានសម្លាប់យោធាប៉ាគីស្ថាន ២៤នាក់។

គួររំលឹកផងដែរថា  ក្រោយពី   មានការវាយប្រហារយ៉ាងសាវហាវមួយលើប៉ាគីស្ថាន ដែល
បណ្តាលឱ្យមានយាធាប៉ាគីស្ថាន ២៤នាក់ បាត់បង់ជីវិត។ ប្រទេសប៉ាគីស្ថាន បានខឹងយ៉ាង
ខ្លាំងចំពោះការវាយប្រហារនេះ ទើបធ្វើឱ្យប្រទេសប៉ាគីស្ថានបិទផ្លូវទាំងអស់នៅក្នុងប្រទេស
របស់ខ្លួន ហាមមិនឱ្យប្រទេសដទៃទៀតធ្វើដំណើរឆ្លងកាត់៕

ដោយ៖ វណ្ណៈ
ប្រភព៖ CNN


Tags: Pakistan ISsue