CamNews

ព័ត៌មានបច្ចេកវិទ្យា 

ការពារឯកសារដោយលេខសម្ងាត់ ៖ ចូរប្រើកម្មវិធី Free Folder Protector

អ្នកកំពុងតែប្រើប្រាស់កុំព្យូទ័រ Windows 8, Windows 7, Windows Vista ឬ Windows XP ហើយ
ការងាររបស់អ្នក មានទិន្នន័យជាច្រើនដែលត្រូវរក្សាការសម្ងាត់ ដូច្នេះ ប្រសិនអ្នក មិនទាន់ចេះ
ប្រើកម្មវិធីរក្សាឯកសារសម្ងាត់ណាមួយ ល្អបំផុតគឺត្រូវប្រើកម្មវិធីផ្នែកទន់ (សបវ៉ែរ) ដែលមានមុខ
ងារបង្កើតលេខសម្ងាត់។

ក្នុងលើកនេះ យើងខ្ញុំសូមណែនាំកម្មវិធីមួយ ដែលអាចជួយលោកអ្នក ក្នុងការរក្សាភាពសម្ងាត់
នៃទិន្នន័យក្នុងកុំព្យូទ័រ នោះគឺ កម្មវិធី Folder Protector ។ សូមទាញយក កម្មវិធី Free Folder
Protector ដូចខាងក្រោម ៖

-ទាញយកកម្មវិធីសម្រាប់ Window 8, Window 7 និង Window Sista

-ទាញយកកម្មវិធីសម្រាប់ Window XP

វិធីប្រើប្រាស់ Folder Protector

នៅពេលអ្នកដំណើរការ Folder Protector ជាលើកដំបូង កម្មវិធីនឹងតម្រូវឱ្យអ្នក បង្កើតលេខ
សម្ងាត់ ដែលអ្នកចង់ប្រើ។ ចូរវាយលេខសម្ងាត់ដែលអ្នកគិតថា ងាយស្រួលចាំសម្រាប់អ្នក។
លេខសម្ងាត់នេះ នឹងជាលេខសម្ងាត់ដែលត្រូវប្រើ ដើម្បីបើកសោ ឬកិបសោថត (folder) ទិន្ន
ន័យរបស់អ្នក។

បន្ទាប់ពីបានវាយលេខសម្ងាត់ត្រឹម​ត្រូវ​រួច កម្មវិធីនេះ នឹងបើកថតទិន្នន័យមួយដែលមានឈ្មោះ
ថា SecuredFILES ដោយស្វ័យប្រវត្ត។ នេះគឺជាថតទិន្នន័យ ដែលត្រូវបានការពារ (protected
folder) របស់អ្នក។ ថតទិន្នន័យនេះ ត្រូវបានដាក់ដោយស្វ័យប្រវត្ត នៅលើ Desktop។ អ្នកអាច
យកឯកសារសំខាន់ៗដែលចង់ការពារ មកទុកក្នុងថតទិន្នន័យ SecuredFILES ហើយក្រោយពី
បានយកឯកសារមកដាក់រួចរាល់ អ្នកអាចបិទ ថតទិន្នន័យ។

ក្រោយមក អ្នកអាចប្រើប្រាស់មុខងារក្នុងកម្មវិធីនេះ ដើម្បីបិទសោថតទិន្នន័យ។ ដើម្បីបិទសោ
ចូរវាយអក្សរ “Lock” បន្ទាប់ពីសញ្ញាស្លាបព្រួញ ដែលនៅខាងក្រោម ឃ្លា “Select an Action,
User”។ នៅពេលជោគជ័យក្នុងការបិទសោថតទិន្នន័យ FolderProtector នឹងបង្ហាញថា ថតទិន្ន
ន័យនេះ ត្រូវបានបិទសោ។

ការបើកសោឡើងវិញ ដើម្បីប្រើប្រាស់ទិន្នន័យ គឺជារឿងដ៏សាមញ្ញ។ ចូរវាយអក្សរ “Unlock”
បន្ទាប់ពីសញ្ញាស្លាបព្រួញ ដែលនៅខាងក្រោម ឃ្លា “Select an Action, User”។ ក្រោយមក កម្ម
វិធីនេះ នឹងតម្រូវឱ្យអ្នកវាយលេខសម្ងាត់របស់អ្នក។ នៅពេលជោគជ័យ កម្មវិធីនេះ នឹងបង្ហាញ
ថតទិន្នន័យ មានផ្ទុកឯកសារដែលអ្នកបានរក្សាទុក។

ការប្ដូរលេខសម្ងាត់ ៖ ចូរវាយពាក្យ “Change” បន្ទាប់ពីសញ្ញាស្លាបព្រួញ ដែលនៅខាងក្រោម
ឃ្លា “Select an Action, User”។ បន្ទាប់មក កម្មវិធីនឹងតម្រូវឱ្យអ្នកវាយលេខសម្ងាត់បច្ចុប្បន្ន និងប្ដូរ
លេខសម្ងាត់ថ្មីបានភ្លាមតែម្ដង់៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ tweakandtrick