CamNews

ព័ត៌មានអន្តរជាតិ 

វិនាទី មុនយន្តហោះធ្លាក់ មានការប្រកាសអាសន្ន ខណៈពីលុត ព្យាយាមខ្លាំង គ្រប់គ្រងស្ថេរភាព យន្តហោះ ធ្លាក់

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកវិភាគករណីយន្តហោះក្រុមហ៊ុនអាកាសចរណ៍ AirAsia ធ្លាក់ កាលពីអំឡុង ថ្ងៃពុធម្សិលមិញនេះ អោយដឹងថា មានករណី    ប្រកាស អាសន្ន បន្លឺឡើង ស្របពេលដែលពីលុតបើក យន្តហោះ បានព្យាយាមជាខ្លាំង ក្នុងការគ្រប់គ្រងស្ថេរភាព    យន្តហោះ មុននឹងធ្លាក់ចូលទៅក្នុងផ្ទៃទឹក សមុទ្រ Java កាលពីចុងខែកន្លងទៅនេះ ។

ការប្រកាសអាសន្ន ព្រមាន មានការបន្លឺឡើងជាច្រើនលើកច្រើនសា ក្នុងនោះ ការប្រកាសអាសន្នពេល មួយនោះជាការបញ្ជាក់ឡើងអោយដឹងថា ប្រព័ន្ធដំណើរការនៃម៉ាស៊ីនយន្តហោះ លែងដំណើរការហើយ (រលត់) ត្រូវបានគេស្តាប់លឺចេញពីប្រអប់ខ្មៅទី ២ យន្តហោះគឺឧបករណ៍ថតសម្លេងចេញពីបន្ទប់កាប៊ិន នេះបើយោងតាមសម្តីក្រុមអ្នកស៊ើបអង្កេត ផ្តល់ជាកិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មាន AFP ដោយ ស្នើសុំ សុំមិនបញ្ចេញឈ្មោះ ។

ការប្រកាសអាសន្ន ពួកយើងអាចនិយាយបានថា ពិតជា បាន បន្លឺឡើង ខណៈពេលដែល បរិបទដែល នៅពីក្រោយការប្រកាសអាសន្ន ពីលុត និង ដៃគូររបស់    ខ្លួន  (Co-pilot) រវល់ជាខ្លាំង ក្នុងការព្យាយាម គ្រប់គ្រងស្ថានការណ៍ត្រលប់មកវិញ តែទោះជាយ៉ាងណាក៏ដោយចុះ មានពេលខ្លះ ការប្រកាសអាសន្ន ទាំងនោះ ត្រូវបានបិទត្រលប់ទៅវិញ ទាំងនេះជាការគូសបញ្ជាក់ ពីសំណាក់ក្រុមអ្នកស៊ើបអង្កេត ។

ក្រុមអ្នកស៊ើបអង្កេត ពីគណៈកម្មការសុវត្ថិភាព គមនាគមន៍ថ្នាក់ជាតិ ប្រទេស ឥណ្ឌូនេស៊ី បន្ថែមអោយ ដឹងថា សម្លេងពីលុតបើកយន្តហោះ ត្រូវបានលុបបំបាត់  ខណៈ ពេលដែលមានការបន្លឺឡើង នូវការប្រ កាសអាសន្នជាលើកទី ២ ។

គួរបញ្ជាក់ថា ចលករទី ២ មានការគូសបញ្ជាក់ខាងដើម ថា  យន្តហោះ បានប្រកាសអាសន្ន ច្រើនលើក ច្រើនសា ស្រាយបំភ្លឺទៅបាន មួយថ្ងៃបន្ទាប់ ក្រោយពីមានការលើកឡើង ពីសំណាក់ រដ្ឋមន្រ្តីក្រសួងសា ធារណការណ៍ និងដឹកជញ្ជូនអោយដឹងថា យន្តហោះ ក្រុមហ៊ុន   អាកាសចរណ៍ AirAsia ដែលបានធ្លាក់ នោះគឺបានបើកលឿនជ្រុល ពោលមានរយៈចម្ងាយដល់ទៅ  ជិត  ២ គ.ម  ក្នុងមួយម៉ោង ល្បឿនលឿន ជាងធម្មតា មុននឹងជួបគ្រោះអកុសល ធ្លាក់ចូលទៅក្នុង សមុទ្រ អំឡុងប្រតិបត្តិការហោះហើរ របស់ខ្លួន នាថ្ងៃទី ២៨ ធ្នូ ឆ្ពោះទៅ ប្រទេសសឹង្ហបុរី ដោយហោះចេញពី ទីក្រុង Surabaya ប្រទេស ឥណ្ឌូនេស៊ី ក្នុង លក្ខខ័ណ្ឌអាកាសធាតុ មិនអំណោយផ្លូវ (ខ្យល់ព្យុះ) នៅតាមគន្លងផ្លូវរថ នាពាក់កណ្តាលផ្លូវ ។

សេចក្តីរាយការណ៍ បញ្ជាក់ថា ជាលទ្ធផល ជោគវាសនា យន្ត   ហោះ AirAsia ជើងហោះហើរ QZ8501 ពិតជាបានធ្លាក់ចូលទៅក្នុងសមុទ្រ ដោយបានសម្លាប់មនុស្ស  សរុប គ្មានសល់ទាំង ១៦២ នាក់ ក៏ប៉ុន្តែ មកទល់បច្ចុប្បន្នភាព សាកសពអ្នកដំណើរ ទើបតែ ៥៣ នាក់ទេ ដែលបានរកឃើញ និង ស្រង់ត្រលប់ មកវិញ ជាបន្តបន្ទាប់ ក៏ប៉ុន្តែ ក្រុមអ្នកមុជទឹក  នៅ  តែបន្តប្តេជ្ញាចិត្ត   ក្នុង ការ មុជចូលអោយដឹងតួយន្ត ហោះដែលបានធ្លាក់ជាប់នៅក្រោមបាតសមុទ្រ ក្រោយពីមាន ការរកឃើញ និងមានជំនឿជាក់ថា សាក សពអ្នកដំណើរ ច្រើនជាង ១០០ នាក់ផ្សេងទៀត កំពុងបន្តជាប់នៅក្នុងនោះនៅឡើយ ។

គួរបញ្ជាក់ថា ប្រអប់ខ្មៅយន្តហោះ ២ ក្នុងនោះរួមមាន - the cockpit voice recorder និង the flight data recorder ត្រូវបានរកឃើញជាបន្តបន្ទាប់ កាលពីអំឡុងសប្តាហ៍មុន ស្របពេលដែល ក្រុមអ្នកជំនាញ កំ ពុងតែធ្វើការតាមដានស៊ើបអង្កេត និង រំពឹងទុកថា ព័ត៌មានបឋម នឹងរួចរាល់ក្នុងអំឡុងសប្តាហ៍ក្រោយ នេះ ៕

- អាន ៖ ធ្លាក់យន្តហោះ AirAsia មិនមែនជាការវាយប្រហារ ភារវកម្ម នោះទេ

- អាន ៖ Hot : រកឃើញ តួយន្តហោះ AirAsia ធ្លាក់ ខណៈសង្ស័យ សព អ្នកដំណើរ រាប់រយនាក់ ជាប់នៅក្នុងនោះ

- អាន ៖ ថ្មីទៀតហើយ ៖ រកឃើញ ប្រអប់ខ្មៅ ទី ២ ពីយន្តហោះធ្លាក់ សម្លាប់មនុស្ស គ្មានសល់ទាំង ១៦២ នាក់


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501