CamNews

កីឡា 

France យកឈ្នះ Geogia ក្នុងវគ្គជំរុះ World Cup 2014

ក្រុមជំរើសជាតិ France បានយកឈ្នះលើក្រុមជំរើសជាតិ ចចចា(Georgia) ក្នុងការប្រកួត
ជំរុះ World Cup ប៉ែកអឺរ៉ុប Group I ក្នុងលទ្ធផល ៣ ទល់នឹង ១ ។



ការប្រកួតធ្វើឡើងនៅទឹកដីរបស់បារាំង ក្នុងទីក្រុង ប៉ារីស។ បារាំងបានធ្វើការគាបសង្កត់
ទៅលើក្រុមចចចាយ៉ាងខ្លាំងរហូតដល់ចុងតង់ទី ១ ក្នុងនាទី ៤៥ + ២ កីឡាករ O GIROUD
បានស៊ុតបញ្ចូលទី អោយបារាំងនាំមុខ ចចចាមុនក្នុងពេលបញ្ចប់តង់ទី ១ ។ ចូលមកដល់
តង់ទី ២ ក្នុងនាទី ៤៧ កីឡាករបារាំង M VALBUENA ធ្វើបានសំរេចមួយគ្រាប់ទៀត នាំមុខ
២ - ០ ចំណែកគ្រាប់ទី ៣ ស៊ុតបញ្ចូលទីដោយ F RIBERY នៅនាទី​ ៦១ ឯក្រុមចចចាក៏អាច
រកបានមួយគ្រាប់សងវិញនៅនាទី ៧០ រហូតដល់ចប់ការប្រកួតលទ្ធផល ៣ - ១ នាំអោយ
បារាំងនាំមុខពិន្ទុដាច់គេក្នុង Group I ៕ 


ដោយ ៖ កុសល
ប្រភព ៖ skysports 


Tags: france georgia world cup