CamNews

ព័ត៌មានអន្តរជាតិ 

រដ្ឋាភិបាល យោធា ដែលបានធ្វើរដ្ឋប្រហារនោះ ចេញបញ្ជា អោយទូទាំង ប្រទេសត្រូវសប្បាយ រីករាយ ក្រោយរដ្ឋប្រហារ

ព័ត៌មានអន្តរជាតិ ៖​ ជាមួយនឹងការផ្តល់ជូន របបអាហារដោយឥត គិតថ្លៃ ការប្រគុំតន្ត្រី ក៏ដូចជា ទា ហានរាំ ត្រូវបានគេមើលអោយឃើញថា មានការវាយលុកជាខ្លាំង ដោយមានការអនុលោម តម្រូវ អោយមានភាពសប្បាយរីករាយ នៅទូទាំង​ប្រទេស ក្រោយពីមានការធ្វើរដ្ឋប្រហារ យោធានៅក្នុង ប្រទេសថៃ នេះបើយោងតាមការដកស្រង់ សម្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស សឹង្ហបុរី Channelnewsasia ។

គួររំឭកថា ចាប់តាំងពី មានការរឹបអូសអំណាច ពីរដ្ឋាភិបាល​ចាំផ្ទះ ដោយធ្វើរដ្ឋប្រហារយោធា​​ កាលពី ថ្ងៃទី ២២ ខែ ឧសភា កន្លងទៅ ដោយមានប្រមុខយោធា លោក ប្រាយុទ្ធ ជាអ្នកដឹកនាំនោះ បណ្តាការ ផ្ទុះការតវ៉ា ជាសាធារណៈ ត្រូវបានហាមឃាត់ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ត្រូវទទួលបញ្ជា បិទជា បណ្តោះអាសន្ន ស្របពេលដែល សកម្មជននយោបាយ រាប់រយនាក់ផ្សេងទៀត ត្រូវបានរដ្ឋាភិបាល យោធាប្រទេសថៃ ចាប់ឃាត់ខ្លួន ជាបន្តបន្ទាប់ ដើម្បីធ្វើការសាកសួរ ចម្លើយ ។

គួរបញ្ជាក់ថា ប្រភព ពីរដ្ឋាភិបាល យោធា កើតចេញពី ការធ្វើរដ្ឋប្រហារមួយនេះ បានគូសបញ្ជាក់ កាលពីពេលកន្លងទៅអោយដឹងថា យ៉ាងហោចណាស់ ក៏ត្រូវការ ពេលវេលាមួយឆ្នាំដែរ ក្នុងការរៀប ចំដំណើរការផ្លូវការនៃការ បោះឆ្នោត សកល ស្របពេលដែល បទអន្តរាគមន៍ ត្រូវតែធ្វើឡើងជាចាំ បាច់ ដើម្បី បញ្ជប់ នូវភាពចលាចល នៃវិបត្តិនយោបាយ បង្ហូរឈាម ក្នុងរយៈពេល ប៉ុន្មានខែចុង ក្រោយនេះ​ ស្របពេលដែល មកទល់នឹងពេលបច្ចុប្បន្នភាព រដ្ឋាភិបាល យោធា មួយនេះ ក៏កំពុងតែ បជ្រៀប ដំណើរការ នៃការដឹកនាំ របស់ខ្លួន តាមរយៈ កម្មវិធី ទូរទស្សន៍ និង ពិធីសប្បាយរីករាយ មួយចំនួនផ្សេងទៀត នៅតាមដងផ្លូវ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia PM