យានយន្ដ ៖ ក្រុមហ៊ុន Honda ក្រៅពីសម្រេចបានជោគជ័យទាំងស្រុងលើស្នាដៃផលិតផល ម៉ូតួ ក្នុងទីផ្សារប្រកួតប្រជែង នៅមានស្នាដៃមួយទៀតផងដែរ នោះគឺ ប្រភេទរថយន្ដប្រណិត ក៏ស្ថិតក្នុងការគាំទ្រមិនអន់ដូចគ្នា ជាពិសេសសម្រាប់ការដេញស៊េរី តាមឆ្នាំ នីមួយៗ។ យ៉ាងណាមិញ ខណៈពេលថ្មីៗនេះ មានការ ភ្ញាក់ផ្អើលច្រើន លើម៉ូដែលចាស់ ស៊េរី គឺ CRV 2015 ដែលប្រើសមាសភាពប្លែកទាំងស្រុង ទៅនឹងស៊េរីដទៃៗទៀត ស្ទើមិនអាចកត់សំគាល់បាន ។
ខណៈដែលហ៊ានលើកឡើងម៉ូដែល CRV ទាំងមូលមកបង្ហាញដូច្នោះ សូមរំលឹកឡើងវិញថា ម៉ូដែលនេះ មានលក្ខណៈប្លែកខុសពីម៉ូដែលផ្សេងស៊េរីផ្សេងបន្ដិច ដោយក្រុមហ៊ុន បានបែងចែកម៉ូដែលមួយនេះ ជាច្រើនផ្នែកតួចៗទៀត ហើយក្នុងនោះតម្លៃក៏មិនដូចគ្នាផងដែរ ។ ប៉ុន្ដែសម្រាប់នៃការលើកឡើងពេលនេះយើងខ្ញុំសូមជ្រើសយក តែមួយប្រភេទមកតែប៉ុណ្ណោះ នោះគឺ CRV 2WD LX ស៊េរីឆ្នាំ ២០១៥ ដែលប្រើសមាសភាព ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ២.៤ liter ត្រូវទំហំកម្លាំង ម៉ាស៊ីន ១៨៥ សេះ និង ប្រើប្រអបលេខ អូតួដែលផ្ដល់ភាពងាយស្រួលដល់ការបើកបរ។ សម្រាប់តម្លៃវិញគឺ ២៣៤៤៥ ដុល្លារ។
ទស្សនារូបរាងខាងក្រៅរបស់រថយន្ដទាំងអស់គ្នាខាងក្រោម៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ automobiles.honda