CamNews

លោកស្រីយ៉ីងឡាក់ចេញពីមន្ទីរពេទ្យហើយ

នាយករដ្ឋមន្ត្រីថៃយ៉ីង ឡាក់ ស៊ីណាវ៉ាត់ត្រានឹងចាកចេញពីមន្ទីរពេទ្យនៅថ្ងៃអង្គារនេះបន្ទាប់
ពីលោកស្រីបានសំរាកព្យាបាលអស់រយះពេលមួយយប់នៅក្នុងមន្ទីរពេទ្យដោយសារការពុល
អាហារ។
ទន្ទឹមនឹងការធូរស្រាលនេះលោកស្រីនឹងចាកចេញពីមន្ទីរពេទ្យនៅថ្ងៃត្រង់នេះ ហើយធ្វើ
ដំណើរត្រង់ទៅកាន់ប្រលានយន្តហោះដើម្បីចាកចេញទៅកាន់ប្រទេសវៀតណាម។
អ្នកនាំពាក្យរបស់លោកស្រីបាននិយាយថា "ក្នុងប្រទេសវៀតណាមលោកស្រីយ៉ីងឡាក់ ស៊ី
ណាវ៉ាត់ត្រា នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងមេដឹកនាំប្រទេសវៀតណាមដើម្បីពង្រឹងកិច្ច
សហប្រតិ្តបត្តិការរវាងប្រទេសទាំងពីរ ដែលរួមមានពាណិជ្ជកម្ម, វិនិយោគ នឹងទេសចរណ៍
ដែលរួមបញ្ចូលនឹងការពិភាក្សាពី Visa ទោលសំរាប់ប្រទេសអាស៊ីអាគ្នេយ៍។"
លោកស្រីយ៉ីងឡាក់ ស៊ីណាវ៉ាត់ត្រា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅព្រឹកថ្ងៃអង្គារ បន្ទាប់
ពីលោកស្រីមានអាការៈអស់កំលាំង, ឈឺពោះចង់ក្អួត នឹងរាគ៕

ដោយ វឌ្ឍនា

Tags: yingluckhospitalleave