CamNews

ថៃអនុម័តរាជក្រឹត្យលើកលែងទោសឲ្យ Thaksin?

តាមប្រភពព័ត៌មានប្រទេសថៃថ្ងៃទី ១៦ ខែវិច្ឆិកា បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីថៃបាន
អនុម័តព្រះរាជក្រឹត្យ "លើកលែងអ្នកទោស ដែលមានអាយុយ៉ាងហោចណាស់ ៦០
ឡើងទៅ និងត្រូវ ផ្តលទោសក្រោម ៣ ឆ្នាំ" ដែលអាចបើកផ្លូវសំរាប់ការវិលត្រលប់
របស់តីតនាយក​​រដ្ឋមន្ត្រី Thaksin Shinawatra។

នាយករដ្ឋមន្ត្រី Yingluck Shinawatra ដែលជាប្អូនរបស់លោក Thaksin បច្ចុប្បន្ននៅតែ
មិនទាន់បញ្ជាក់ឬមាន ការប្រកាសពីការពង្រាងព្រះរាជក្រិតលើកលែងទោសអ្វីនៅឡើយ ដែលព្រះរាជក្រឹត្យនេះត្រូវបានគណៈបក្សប្រឆាំងរិៈគន់យ៉ាងខ្លាំងនេះ។
ប្រភពព័ត៌មានក៏ បានឲ្យដឹថា នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck មិនមានវត្តមានក្នុង
កិច្ច​ប្រជុំនេះទេ។ ប្រសិនបើព្រះរាជក្រឹត្យនេះត្រូវបានព្រះមហាក្សត្រ Bhumibol Adulyadej
អនុម័ត​ហើយនោះ លោក Thanksin នឹងអាចត្រលប់មកប្រទេសថៃវិញក្នុងពេលឆាប់ៗ
ខាងមុខនេះ។
ព្រះរាជក្រឹត្យនេះ ត្រូវការព្រះមហាក្សត្រ Bhumibol Adulyadej ឡាយព្រះហស្តអនុម័តដើម្បី
អនុម័ត ជាផ្លូវការ។ ព្រះរាជទានលើកលែងទោសត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅខួប
ចំរើន​ព្រះជន្មព្រះមហាក្សត្រនៅថ្ងៃ ០៥ ធ្នូ។
Thaksin ដែលត្រូវបានទម្លាក់ដោយរដ្ឋប្រហារយោធាឆ្នាំ ២០០៦ មានអាយុ៦២ឆ្នាំនិងកំពុង
រស់នៅដោយនិរទេសខ្លួននៅក្រុង Dubai ដើម្បីគេចចេញពីការជាប់គុក ២ ឆ្នាំចំពោះទោស
ប្រព្រឹត្តអំពើពុករលួយ។


ប្រភព៖​ AFP
ដោយ៖ មិនា

Tags: thailandyingluckthaksinapprovedecreegrant amnesty