CamNews

កីឡាអន្តរជាតិ 

Manchester United រងការវាយប្រហារដោយ Crystal Palace

ជើងឯកបាល់ទាត់របស់អង់គ្លេស១៩សម័យធ្វើអោយប្រិយមត្តិមានការតក់ស្លុតយ៉ាងខ្លាំង
បន្ទាប់ពីបានប្រកួតចាញ់ក្រុម Crystal Palace ក្នុងម៉ោងបន្ថែមក្នុងលទ្ធផល ១-២ នៅក្នុងទឹក
ដី Old Trafford របស់ខ្លួន។
ក្រុមបាល់ទាត់ Crystal Palace មិនដែលទទួលបានជ័យជំនះ នឹងមិនដែលមានស៊ុតបញ្ចូល
ទីកមួយគ្រាប់សោះក្នុងការប្រកួតប្រាំលើកចុងក្រោយរបស់គេ តែបានធ្វើអោយមានការភ្ញាក់
ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឈ្នះក្រុម Manchester United ក្នុងទឹកដី Old Trafford។
បន្ទាប់ពីប្រកួតចាញ់ Manchester City ៦-១ កាលពីខែតុលា មក, នេះគឺជាការប្រកួតចាញ់
លើកទី២ហើយក្នុងឆ្នាំនេះរបស់ Manchester United ក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីបានចាញ់
Chelsea ២-១ កាលពីខែមេសា ឆ្នាំ២០១០ កន្លងទៅ។
នេះគឺជាជោគជ័យលើកដំបូងរបស់ក្រុម Crystal Palace ដែលបានយកឈ្នះជើងខ្លាំងរបស់
អង់គ្លេស Manchester United តាំងពីឆ្នាំ ១៩៨៩៕

ដោយ វឌ្ឍនា

Tags: manchester unitedcoupcrystal palace