CamNews

រថយន្ត 

ហុងដាប្រកាសប្រមួលរថយន្ត៣០០,០០០គ្រឿងនៅលើ ពិភពលោក

ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុន ហុងដា បានធ្វើការប្រកាសប្រមួលរថយន្តចំនួន
៣០០,០០០គ្រឿងនៅទូទាំងពិភពលោកដែលរួមមានម៉ាក Honda Accord នឹង Honda
Civic ពីព្រោះតែកង្វះខាតទៅលើពោងការងារខាងអ្នកបើកបរ នេះបើតាមការចេញផ្សាយ
របស់ក្រុមហ៊ុននៅថ្ងៃសុក្រនេះ។
ក្រុមហ៊ុននឹងធ្វើការប្រមួលរថយន្តចំនួន ៣០៤,០៣៥គ្រឿងក្នុងចំណោមរថយន្តចំនួន
១០ម៉ាកដែលបានផលិតក្នុងឆ្នាំ២០០១ នឹង២០០២។
រថយន្តទាំងនោះត្រូវបានលក់នៅក្នុងប្រទេស អាមេរិច, កាណាដា នឹងចំនួនសេសសល់
គឺលក់នៅក្នុងប្រទេសជប៉ុននឹងតំបន់ផ្សេងៗទៀត។
ក្រុមហ៊ុនបានសន្យាថា នឹងធ្វើការផ្លាស់ប្តូរពោងថ្មីចំពោះរថយន្តណាដែលពួកគេបាន
ប្រមួលទៅ៕

ដោយ វឌ្ឍនា

Tags: vehiclehondarecallworldwide