រញ្ជួយដីកំរិត ៥.១រ៉ិចទ័របានវាយប្រហារមកលើតំបន់ឆ្នេរភាគខាងលិចប្រទេសអូស្រ្តាលី
កាលវេលាម៉ោង៣ ព្រឹកថ្ងៃអង្គារនេះ។
ភ្នាក់ងារភូមិសាស្រ្តរបស់អាមេរិចបាននិយាយថា ការរញ្ជួយនេះបានវាយប្រហារមកលើ
តំបន់ក្បែរកោះ Muiron ដែលជាតំបន់អភិរក្សធនធានធម្មជាតិក្នុងជំរៅប្រមាណ ៩.៨
គីឡូមែត្រ។
មិនទាន់មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ នឹងផលប៉ះពាល់នៃគ្រោះរញ្ជួយដីនេះនៅ
ឡើយទេ៕
ដោយ
វឌ្ឍនា