សុនខដែលមានអាយុច្រើនជាងគេនៅលើពិភពលោកបានស្លាប់ហើយនៅក្នុងប្រទេសជប៉ុន។
សុនខមួយក្បាលនេះមានឈ្មោះ PUSUKE ភេទឈ្មោល អាយុ 26ឆ្នាំ 9ខែបានស្លាប់នៅកាល
ពីថ្ងៃចន្ទ័កន្លងទៅនេះ។
បើតាមសំដីរបស់ម្ចាស់សុនខមួយក្បាលនេះបានអោយដឹងថាមុនពេលដែលវាស្លាប់ សុនខ
របស់គាត់មិន ព្រមស៊ីចំនីនឹងបង្ហាញពីអាការៈពិបាកដកដង្ហើម។
ម្ចាស់របស់វាបាននិយាយទាំងក្រៀមក្រំថា "វាបាននៅជាមួយខ្ញុំរយះពេល ២៦ឆ្នាំមកហើយ,
វាហាក់ដូចជាកូនរបស់ខ្ញុំចឹង ហើយខ្ញុំចង់អគុណចំពោះវាដែលរស់នៅជាមួយខ្ញុំអស់រយៈ
ពេលដ៏យូរ។
សុនខ PUSUKE នេះបានជាប់ឯកត្តកម្មពិភពលោក Guinness Book កាលពីឆ្នាំមុន ដែលជា
សុនខមានអាយុច្រើនបំផុតលើពិភពលោក៕
សុនខ PUSUKE អាយុ ២៦ឆ្នាំ នឹង៩ខែ
ដោយ
វឌ្ឍនា