CamNews

រូបភាពទាក់ទាញបំផុតក្នុងឆ្នាំ ២០១១

ឆ្នាំ ២០១១ រៀបនឹងកន្លងផុតទៅ ហើយយើងកំពុងទន្ទឹងរង់ចាំទទួលឆ្នាំ​ថ្មីជាមួយនឹងក្ដីសង្ឃឹម
ល្អប្រសើរជាងមុន។ នៅក្នុងអំឡុងពេលចុងឆ្នាំនេះគឺជាឱកាសដែលយើងគួរតែមលើឡើងវិញ
នូវអ្វីដែលបានកើតឡើងក្នុងរយៈពេល ១២ខែកន្លងទៅ ។ ថ្ងៃនេះយើងសូមបង្ហាញរូវភាពមួយ
ចំនួនដែលមានភាពលេចធ្លោបំផុតក្នុងឆ្នាំ ២០១១ ៖


ទឹកវិលគួចយ៉ាងធំមួយបានកើតឡើង បន្ទាប់ពីរលកយក្សនៅប្រទេសជប៉ុនកាលពីថ្ងៃទី
១១ ខែមិនា ឆ្នាំ ២០១១ ដែលបង្កឡើងដោយរញ្ជួយដី និងបានធ្វើអោយមនុស្សស្លាប់យ៉ាង
តិច ១៥.០០០នាក់ និង ៤.០០០នាក់ទៀតបាត់ខ្លួន។។


សមាជិកនៃក្រុមសន្ដិសុខជាតិ អាមេរិក កំពុងអង្គុយតាមដានព្រឹត្តិការណ៍កំចាត់មេភេរវកម្ម
អូសាម៉ាប៊ីនឡាដែន នៅក្នុងបន្ទប់ Situation Room របស់សេតវិមាន កាលពីថ្ងៃទី ១ ឧសភា
ឆ្នាំ ២០១១។


ពន្លឺ ២ខ្សែបាញ់ត្រង់ទៅលើដែលស្ថិតក្នុងទីតាំងនៃអគារ WTC គឺជាពន្លឺតំណាងអគារនេះក្នុង
ថ្ងៃរំឮកខួប ១០ឆ្នាំនៃព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី ១១កញ្ញា។


មនុស្សម្នាក់ត្រូវបានកងនគរបាលបាញ់ផ្សែងបង្ហូរទឹកភ្នែក នៅក្នុងការធ្វើបាតុកម្ម Occupy
Portland នៅ Portland និងអាមេរិក។


តំបន់ Joblin, Missouri មុន និងក្រោយគ្រោះមហន្ដរាយខ្យល់កំបុតត្បូងកាលពីថ្ងៃទី
២២ឧសភា ឆ្នាំ ២០១១។


មិត្តភ័ក្ដ និងក្រុមគ្រួសារជនរងគ្រោះបានប្រមូលផ្ដុំគ្នានៅក្នុងវិហារ Oslo ដើម្បីជូនដំណើរជន
រងគ្រោះដែលត្រូវបានគេសម្លាប់ក្នុងអំពើភេរវកម្មពីរកន្លែង រួមមានការបំផ្ទុះគ្រាប់បែកនៅ
តំបន់ដែលមានមនុស្សច្រើនបំផុតក្នុងក្រុង Oslo និងការអំពើបាញ់រះមួយនៅលើកោះ Utoya
កាលពីថ្ងៃទី ២២ កក្កដា ឆ្នាំ ២០១១។


ព្យុះខ្សាច់ដ៏ធំមួយបានវាយប្រហារទៅលើទីក្រុង Phoenix រដ្ឋ Arizona កាលពីខែកក្កដា
ឆ្នាំ ២០១១។


ទិដ្ឋភាពនៃគ្រោះមហន្ដរាយកើតឡើងដោយសាររញ្ជួយដីនៅជប៉ុនកាលពីខែមិនា ឆ្នាំ ២០១១។


បុរសម្នាក់អង្គុយសំកុកនៅមុខផ្ទះរបស់ខ្លួន ដែលត្រូវបានខ្សល់កំបុតត្បូងគួចបាក់ខ្ទេច នៅ
តំបន់ Joplin, Missouri ។


ស្ដ្រីម្នាក់ កំពុងលើកទឹកចិត្តកូននៅក្បែរផ្ទះ ដែលត្រូវបានបំផ្លាញដោយសារខ្យល់កំបុតត្បូង
នៅក្នុងតំបន់​ Concord, Alabama កាលពីខែ មេសា ឆ្នាំ ២០១១។[/FONT]


ភ្នំភ្លើង Puyehue នៅប្រទេស Chile បង្កការលំបាកនៅអាមេរិកខាងត្បូង។


កាលពីថ្ងៃទី ២ ឧសភា ឆ្នាំ ២០១១១​ កងពន្លត់អគ្គិសភ័យ Ladder Company 4 (ដែលមាន
សមជិក ៧រូបបានស្លាប់នៅក្នុងអំពើភេរវកម្ម ១១ កញ្ញា) នាំគ្នាអង្គុយនៅលើជណ្ដើរតាមដាន
ព័ត៌មានដែលប្រកាសថា អូសាម៉ាប៊ីនឡាដែនត្រូវបានកំចាត់។


នៅក្នុងហាង Apple មួយកន្លែង នៅក្នុងក្រុងហុងកុង ក្មេងប្រុសម្នាក់អង្គុយមើលរូបសំណាក
ស្ដេវចប នៅក្បែរបាច់ផ្ដារំឮកដល់ស្នាដៃរបស់លោក។


រថយន្ដត្រូវបានគ្របដណ្ដប់ដោយព្រិលយ៉ាងក្រាសនៅតាមដងផ្លូវក្នុងក្រុង Chicago
កាលពីខែ កុម្ភៈ ឆ្នាំ ២០១១។


កំលោះ Scott Jones ថើបនារីជាសង្សាររបស់ខ្លួន គឺនាង Alex Thomas នៅពេលក្រុមនគរ
បាលច្រានអោយពួកគេដួល នៅក្នុងការបង្រាបអំពើហឹង្សារនៅតំបន់ Vancouver, British
Columbia ។


ព្យុះ Irene ចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសអាមេរិក។
(នៅមានត ...)

ដោយ ៖ សូរីយ៉ា
ប្រភព ៖ BuzzFeed

Tags: 2011international newspicturethe typical