CamNews

ម៉ូតូ 

Bajaj Pulsar SS400 រួបរាងស្រស់សង្ហា ទំនើប និង ជាទីទំនុកចិត្ដ

ក្រុមហ៊ុន Bajaj Auto គឺជាក្រុមហ៊ុនមួយដែល ទទួលបានការជឿជាក់ និង ទំនុកចិត្ដជាខ្លាំង ក្រោយ​ពី​បាន​​ប្រើប្រាស់ផលិតផល។​ ដោយឡែក  ទាំងសេវាកម្ម និង ការបំពេញតម្រូវការ ក្រុមហ៊ុន​តែងតែ​សម្រេច​​​បាននូវក្ដីស្រមៃជានិច្ច  យ៉ាងណាមិញ ទាំង គុណភាព ម៉ូត និង ភាពទាន់សម័យ សុទ្ធតែ​ត្រូវ​បាន​​ បំពាក់រួចជាស្រេចលើផលិតផល។ ហេតុដូចនេះហើយ ដើម្បីបញ្ជាក់ពី ការប្ដេជ្ញាចិត្ដយ៉ាងមុត​មាំ ក្រុម​ហ៊ុនសូមបង្ហាញសេរីថ្មីមួយទៀត គឺ   Bajaj Pulsar SS400។


ស្របពេលនិងការបង្ហាញខ្លួនក្នុងទីផ្សារ  Bajaj Pulsar SS400 ប្រើប្រាស់សមត្ថភាព ១ ម៉ាស៊ីន មាន ៤​ស៊ឺប៉ាប់​ និង ប៊ុយស៊ី ចំនួន ៣ ដើម​ កម្លាំងម៉ាស៊ីន ៣៧៥ សេសេ បើធៀបទៅនិង Duke 390 ​គឺ​ខុស​គ្នា​បន្ដិច​បន្ដូច​ តែ​បើសមាសភាពសម្ដែង គឺមិនចាញគ្នានោះទេ។​ សមាសភាពផ្នែក្រៅ ប្រើប្រាស់ ហ្រ្វាំង ប្រេង ប្រភេទ​កង់ស្ពត មុខក្រោយ​ មានលក្ខណៈស្ដើង ធំ ​រីឯព៌ណវិញ គឺមានច្រើនតែព៌ណ លឿង ។ សូមបញ្ជាក់ឡើងវិញថា  Bajaj Pulsar SS400​ នេះមិនបានកំណត់តម្លៃច្បាស់លាស់ឡើយ​​ខណៈ ពេល​ដែល ការចរាចរណ៍ ត្រូវប្រែប្រួលតាមតំបន់​ ។​







ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed & pricein

 

 

 


Tags: Vehicle Bajaj Pulsar SS400