នៅពេលដែលត្រូវ ពិន័យធម្មតា ឬត្រូវកាតលឿង កីឡាករខ្លះមិនសុខចិត្ត បញ្ចេញកាយវិការ ខឹងសម្បារ ចំណែកកីឡាករផ្សេងទៀត សុខចិត្តទទួលការពិន័យ ហើយដើរចេញយ៉ាងស្ងៀម ស្ងាត់ ។ ចំលែកអីតែកីឡាករ ម្នាក់នេះ ពេលដែលត្រូវបាន លោកអជ្ញាកណ្តាល អោយកាត លឿង ២ ដងដែលស្មើ និងកាតក្រហម មានការបញ្ចេញ កាយវិការខុសគេអញ្ចឹង ។
ថ្មីៗនេះនៅឯ ក្របខណ្ឌបាល់ទាត់របស់ ស៊ុយអែត កីឡាករខ្សែប្រយុទ្ធ Alhaji Kamara របស់ ក្រុម Norrkoping ក្នុងជំនួបជាមួយ Orebro បានធ្វើអោយទស្សនិកជន ហួសចិត្តជាខ្លាំង ។ នៅ ពេលនោះកីឡាករ Kamara បានទៅទាត់ជើង កីឡាករម្នាក់ទៀត ស្រាប់តែទទួលបាន កាត លឿងទី ២ ស្មើនិងកាតក្រហម ។ ស្រាប់តែពេលដឹងខ្លួនថា នឹងត្រូវបណ្តេញ ក៏រត់ចេញទាំង កាយវិការ ចំលែកដោយគេឃើញ មុខដូចជាយំហើយ រត់យ៉ាងលឿនចូល ទៅក្នុងបាត់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail