កាលពីពេលថ្មីៗនេះ ស្រីស្អាត U50 នាង Patti Stanger ដែលជាពិធីការិនីរបស់កម្មវិធីទូរទស្សន៍
Millionaire Matchmaker បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលនិយាយពី Taylor Swift ។
Patti Stanger ថ្លែងថា Taylor Swift មានស្នេហាជាច្រើនលើក តែតាមពិត នាងមិនបានស្រឡាញ់
បុរសទាំងនោះទេ នាងមានស្នេហាគឺដើម្បីចម្រៀងតែប៉ុណ្ណោះ។
Patti Stanger បាននិយាយនៅលើទំព័រ Us Weekly ថា ៖ "Taylor Swift បានទាក់ទងជាមួយនិង
បុរសមួយចំនួន ហើយក្រោយមក នាងអាចសរសេរ និងច្រៀងបទចម្រៀងស្ដីអំពី ការបែកបាក់
របស់ពួកគេ។ ខ្ញុំមិនគិតថា នាងមានស្នេហាដោយពិតនោះទេ នាងគ្រាន់តែដើម្បីនិពន្ធចម្រៀង។
ដូច្នេះ សូមទុកឱ្យនាងបានចាកចេញពីវិស័យនេះ ដើម្បីកែប្រែការញៀន ទាក់ទងស្នេហាររបស់
នាង។ ប្រសិន នាងពិតជាស្រឡាញ់បុរសទាំងនោះមែន សូមនាងបញ្ឈប់ការនិពន្ធចម្រៀងបែក
បាក់របស់ខ្លួន"។
ប៉ុន្ដែយ៉ាងនេះក្ដី នៅលើទំព័ររបស់ខ្លួន Taylor បានថ្លែងថា ខ្លួន និង Michael នៅតែមានទំនាក់
ទំនងល្អ។ Taylor សរសេរថា ៖ "ហេ អ្នកទាំងឡាយ Michael J.Fox បានទាក់ទងមកខ្ញុំ ក្នុងថ្ងៃនេះ
ហើយយើងនៅតែមានទំនាក់ទំនងល្អនឹងគ្នា។ អរគុណ។ល។"។ ព័ត៌មានខាងលើនេះ បង្ហាញថា
Taylor បានមានការណាត់ជួប និងមានភាពស្និទ្ធស្នាលជាមួយនិង Michael ដើម្បីចៀសវាងការ
យល់ច្រឡំ។
ដោយ ៖ សីហា
ប្រភព ៖ k14