CamNews

ទូរស័ព្ទ 

លេចចេញរូបភាព និងលក្ខណៈសម្បត្តិ នៃ Nokia Lumia 525 ម៉ូដែលតំលៃថោក

កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ម្សិលមិញនេះ គណនី @evleaks បានបង្ហោះនូវរូបភាព Press ដំបូងគេ
ដែលត្រូវបានគេចាត់ទុកថាជា Nokia Lumia 525 ជំនាន់បន្ទាប់របស់ស្មាតហ្វូន Window Phone
តំលៃថោក Lumia 520។ បើតាមរូបភាព យើងឃើញថា Lumia 525 នឹងនៅតែមានការរចនាម៉ូត
តាមបែបស៊េរី Lumia រួមមានច្រើនពណ៌សម្រាប់ជ្រើសរើស ហើយតួសំបករបស់វា នៅតែធ្វើអំពី
ជ័រ Polycarbonate។

ពេលវេលានៃការបង្ហាញខ្លួន Lumia 525 នៅមិនទាន់បានបង្ហើបឲ្យដឹង នៅឡើយទេ។ ប៉ុន្តែជា
ទម្លាប់ ពេលដែល @evleaks បានមានរូបភាព​ Press ហើយ គឺយើងអាចនឹងជិតបានឃើញនូវ
ការបង្ហាញខ្លួនស្មាតហ្វូនតំលៃថោក មួយនេះ នៅលើទីផ្សារ ក្នុងពេលឆាប់ៗនេះហើយ។

លក្ខណៈសម្បត្តិចចាមអារាមមួយចំនួនរបស់ Lumia 525:

- អេក្រង់: LCD IPS 4 Resolution 800x480 pixel
- ខ្នាតប្រវែង: 119,9 x 64 x 9,9 mm
- ទម្ងន់: 124g
- CPU: Snapdragon 400, Dual Core ល្បឿន 1GHz
- RAM: 1GB
- មេម៉ូរីក្នុង: 8GB, Support មេម៉ូរីក្រៅ microSD អតិបរមា 64GB, 7GB Free នៅលើ SkyDrive
- Camera: 5MP, ថតវីដេអូ HD 720p នៅល្បឿន 30fps
- ថ្ម: 1430mAh

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- ទស្សនាវីដេអូ រថយន្ត (ឡាន) ហោះ AeroMobil 2.5
- គំនិតច្នៃប្រឌិត iPhone 6 អេក្រង់ធំ មិនមានប៊ូតុង Home យ៉ាងម៉េចដែរទៅ?

- វីដេអូ Concept SmartWatch មាន Brand ឈ្មោះ Lumia ប្រើ Window Phone

- លីឡា លើកជើងអីលើកយ៉ាងនេះ...លេចឥឡូវហើយ...!

- Apple កំពុងពិសោធ iPad ធំដូច Laptop?

ប្រែសម្រួល៖ សិលា
ប្រភព៖ Tinhte & Vreview


Tags: press image Nokia Lumia 525 smartphone hightech