CamNews

ម៉ូតូ 

Victory Motorcycles Hard Ball 2012 ៖ Bad-boy មកពីអាមេរិក

Victory Motorcycles គឺជាក្រុមហ៊ុនផលិតម៉ូតូដ៏ល្បីឈ្មោះនៅអាមេរិក ដែលដូចទៅនឹងក្រុម
ហ៊ុនផលិតម៉ូតូដទៃដូចជា Ford Mustang ឬ Chervolet Camaro ជាដើម Victory Motorcycles
ក៏មានផលិតផលលសាច់ដុំប្រកប់ដោយភាពលេចធ្លោ ក្នុងនោះក៏មាន Hard Ball 2012 ។

Hard Ball 2012 ត្រូវបានបង្កើតឡើងយោងទៅតាមរចនាបថជាច្រើននៃគ្រោងឆ្អឹងរបស់ High
Ball ។ វារក្សានូវរចនាបថតាមរូបរាង Chopper និង ចង្កៀងហ្វាធំៗ ចង្កូតខ្ពស់ វែង បែប ape-
hanger រួមជាមួយធុងសាំងធំមានចំណុះច្រើន។ល។ ប៉ុន្ដែ Hard Ball 2012 ក៏មានចំនុចមួយ
ចំនួនដែលត្រូវបានផ្លាស់ប្ដូរ ដើម្បីបង្កើតការខុសប្លែកពីសេរីមុនៗ។

ជាដំបូង យើងត្រូវនិយាយអំពីទំហំរបស់ម៉ូតូ Hard Ball 2012 មានបណ្ដោយ ឡើងដល់
២.៦៥១mm និងទំងន់ ៣៣៤គីឡូក្រាម។ ចំណែកធុងសាំងរបស់ Hard Ball 2012 ក៏អាចដាក់
បាន ២២លីត្រ ។ ម៉ូតូនេះប្រើប្រាស់ម៉ាស៊ីន V-twin ជាមួយនឹងចំណុះ១,៧៣១cc និងប្រអប់
លេខមាន ៦កម្រិត។

ដើម្បីបង្ហាញសាច់ដុំខាងក្រៅរបស់ Hard Ball 2012 ក្រុមហ៊ុន Victoria Motorcycles បានបន្ថែម
សម្បកកង់ធំៗ គឺ ១៣០/៧០-១៨ សម្រាប់កង់ខាងមុខ និង ១៨០/៦០-១៦ សម្រាប់កង់ខាង
ក្រោយ។ ទន្ទឹមនឹងនេះ ប្រអប់ស្បែកធំៗ ២ ដែលនៅសងខាងគូថម៉ូតូ ក៏ជួយពង្រីងមាឌរបស់
Hard Ball 2012​ ថែមមួយកម្រិតទៀត។

ក្រៅពីនេះ ក្រុមហ៊ុន Victoria Motorcycles ក៏បានបំពាក់ហ្រ្វាងថាសដ៏រឹងមាំសម្រាប់ Hard Ball
2012 ក្នុងនោះកង់មុខត្រូវបំពាក់ថាសហ្វ្រាងចំនួន ២ រី​ឯកង់ក្រោយ បំពាក់ថាសហ្វ្រាងទោល។
ចំនុចពិសេសរបស់ថាសហ្វ្រាននេះនោះគឺវាមានប្រវែងអង្កត់ផ្ចិតដល់ទៅ ៣០០mm ។ ប្រព័ន្ធ
ABS ការពារការគាំងហ្វ្រាក៏ត្រូវបានបំពាក់អោយ Hard Ball 2012 នេះផងដែរ។

បន្ទាប់ពីបានបង្ហាញ Hard Ball 2012 ក្រុមហ៊ុន Victoria Motorcycles ក៏បានបញ្ចេញខ្សែវីដេអូ
មួយដែលផ្សាយពាណិជ្ជកម្មពីប្រភេទម៉ូតូនេះ ៖








ដោយ ៖ សូរីយ៉ា
ប្រភប ៖ autopro