CamNews

ភ្ញៀវទេសចរណ៏ជនជាតិហូឡង់ម្នាក់ លោតសំលាប់ខ្លួនពីអគារកំពស់ ២០០ម៉ែត្រ

អ្នកទេសចរជនជាតិហូឡង់ម្នាក់ បានធ្វើអត្តឃាតដោយលោតពីអគារ Marina Bay
Sands
(MBS) Skypark កាលពីរសៀលម្សិលមិញនេះ ហើយនេះគឺជារឿងអាស្រូវ
ដែលមានជាលើក ដំបូង
ចាប់តាំងពី Skypark នេះបានបើកដំណើរការជាផ្លូវការចាប់
តាំងពីខែ មិថុនា ឆ្នាំ​២០១០។

បើយោងតាមសារពត៌មាន Shin MIn Daily របស់ចិន បានអោយដឹងថា៖ បុរសនោះត្រូវបាន
គេរកឃើញនៅឯវាលស្មៅពីមុខរមណីយដ្ឋាន ហើយត្រូវបានគេអះអាងថា គាត់បានស្លាប់
បាត់ទៅហើយមុនពេលដែលក្រុមមន្រ្តីប៉ូលីសរបស់ប្រទេសសិង្ហបុរីបានមកដល់។ បុគ្គលិក
របស់ MBS ជាង ១០ នាក់​ បានមកជួយអន្តរាគមន៏ក្នុងស្ថានភាពនោះ មុនពេលមន្រ្តីប៉ូលីស
បានមកដល់។


             កន្លែងកើតហេតុ ដែលត្រូវបានហ៊ុមព័ន្ធដោយផ្ទាំងខ្មៅ

ក្រោយពេលក្រុមមន្រ្តីប៉ូលីស បានមកដល់ ពួកគេបានហ៊ុមព័ន្ធដោយប្រើ
ផ្ទាំងខ្មៅនៅកន្លែងកើតហេតុ ដើម្បីធ្វើការស៊ីបអង្កេត។ បើយោងតាមសារពត៌មានដដែល
បានអោយដឹងថា បុរសនោះមិនមែនជាភ្ញៀវនៅទីនេះទេ គឺគេជាភ្ញៀវមកពីសណ្ឋាគារក្បែរ
នោះ។ ភ្លាមៗនោះ មន្រ្តីរបស់ស្ថានទូតហូឡង់​ ប្រចាំប្រទេសសិង្ហបុរីបានមកដល់ នឹងមាន
មតិយោបល់ថា៖ សាកសពនេះត្រូវយកទៅ កន្លែងដាក់សាកសពជាបណ្នោះអាសន្នសិន
ដោយរឿងហេតុការណ៍នេះ គឺត្រូវស្ថិតនៅក្រោមការស៊ីបអង្កេត។


       អគារ Marina Bay Sands SkyPark ដែលមានកំពស់ជាង ២០០ម៉ែត្រ

គួរបញ្ចាក់ផងដែរថា អគារ Marina Bay Sands SkyPark នេះ​ មានកំពស់ខ្ពស់ជាង ២០០
ម៉ែត្រទៅទៀត។

ដោយ ៖ រិទ្ធី
ប្រភព ៖ asiaone


Tags: international news singapore