My Hero គឺជាបទចម្រៀងដែលនិពន្ធ និងច្រៀងដោយយុវជនម្នាក់មានឈ្មោះថា Manith។
បទចម្រៀងនេះ គឺចង់បង្ហាញពីការសោកសៅ និងសោកស្តាយយ៉ាងក្រៃលែងពីការបាត់បង់
ព្រះមហាវីរក្សត្រ អង្គសម្តេចតា ដ៏អស្ចារ្យនៃប្រទេសកម្ពុជាយើង។ ហើយបទនេះទៀតសោត
ក៏ចង់បង្ហាញពីទឹកចិត្តស្រលាញ់ដ៏ច្រើនលើសលប់របស់ប្រជាជនខ្មែរ ដែលជាកូនចៅរបស់
ព្រះអង្គ ទៅលើអង្គសម្តេចតា និងនឹករលឹក ចងចាំព្រះអង្គនៅក្នុងចិត្តជានិច្ច លុះអវសាន្ត។
សម្តេចតា ព្រះមហាវីរក្សត្រនៃប្រទេសកម្ពុជា
ពេលស្តាប់បទចម្រៀងនេះហើយ ពិតជាធ្វើឲ្យយើងទាំងអស់កាន់តែនឹករលឹកដល់សម្តេចតារបស់
យើងខ្លាំងណាស់ រហូតដល់ទឹកភ្នែកស្រក់ហូរចុះដោយមិនដឹងខ្លួន។ ចង់និយាយថា កូនចៅរបស់
ព្រះអង្គ ស្រលាញ់ព្រះអង្គខ្លាំងណាស់។ សម្តេចតានឹងស្ថិតនៅក្នុងក្រអៅបេះដូងកូនចៅជារៀង
រហូត។
ដោយ៖ សិលា
វីដេអូ៖ youtube