ជនសង្ស័យជាចោរលួចម្នាក់ដែលធ្លាប់ជាប់គុក១៥ខែ ដោយសារលួចកាច់.កម៉ូតូ ទើបបាន
រួចខ្លួន ក៏ចាប់ផ្ដើមប្រករបរលួចដដែល ហើយក៏ត្រូវចូលគុកវិញដដែល។ ប៉ុន្ដែលើកនេះ ជន
ម្នាក់នេះ ត្រូវបានគេសង្ស័យថា ប្រទះអ្វី លួចនោះ សូម្បីតែចង្ក្រានហ្គាស ចាន ឆ្នាំង វែក ខ្ទះ
កង់ ក៏លួចដែរ។
កាលពីវេលា ម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ ជនសង្ស័យខាងលើត្រូវ
បានចាប់ខ្លួនសាជាថ្មី នៅចំណុចភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។
លោកកែវ សេងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរបានឱ្យដឹងថា ជនសង្ស័យជាចោរលួច
ទើបចេញពីគុកនេះមាន ឈ្មោះនីម ពិសិដ្ឋ ហៅស្វិត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទី២
ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ត្រូវបានស្ដ្រីម្ចាស់ផ្ទះឈ្មោះ នេត ងីម អាយុ៥១ឆ្នាំ ទៅក្រោមផ្ទះរបស់
គាត់ស្ថិតក្នុងភូមិ-ឃុំខាងលើ ធ្វើសកម្ម ភាពលួចយកចាន ឆ្នាំង ខ្ទះ វែក ចង្ក្រាន ហ្គាស របស់
គាត់។
ក្រោយធ្វើសកម្មភាព គាត់ ក៏ប្ដឹងសមត្ថកិច្ចនគរបាលឱ្យតាមចាប់ខ្លួន ខណៈជនសង្ស័យដឹង
ខ្លួនហើយយក សម្ភារៈខាងលើលាក់ទុកក្នុងព្រៃខាងក្រោយ ភូមិ និងទៅចូលផ្ទះអ្នកភូមិម្នាក់
ទៀត លួចបានកង់១គ្រឿងដើម្បីជិះគេចខ្លួន តែត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាន
ក្រោយពីជនសង្ស័យកំពុងព្យាយាមគេចខ្លួន។
បច្ចុប្បន្ន ជនខាងលើនេះត្រូវបាននគរបាល កសាង សំណុំរឿងបញ្ជូនទៅស្នងការខេត្ដ ចាត់ការ
តាមច្បាប់៕
ដោយ ៖ វិជ័យ
ប្រភព ៖ NKW