CamNews

ជប៉ុនគ្រោងការ​ ផ្គតផ្គង់ថាមពលអគ្គីសនីរបស់ខ្លូន


តូក្យូ៖ តាមសេចក្ដីរាយការណ៍របស់ពត៌មានក្នុងស្រុកកាលពីថ្ងៃច័ន្ទ បានអោយដឹងថា រដ្ឋា
ភិបាលជប៉ុន ចង់ធ្វើការផ្គត់ផ្គង់ថាមពលអគ្គីសនី អោយបានកាន់តែច្រើន សម្រាប់ដាក់អោយ
ប្រើប្រាស់ អោយបានគ្រប់គ្រាន់នៅពេល រដូវក្ដៅមកដល់។


គួរបញ្ចាក់ផងដែរថា ដោយសារតែប្រទេសជប៉ុនរងនូវការវាយប្រហារពីគ្រោះមហន្ដរាយ
នៃព្យុះហ្សូណាមិ ក្នុងរយៈពេលកន្លងទៅនេះ ដូចនេះ ជប៉ុន មានការខ្វះខាតថាមពលអគ្គី
សនីយ៉ាងខ្លាំង។​ បន្ទាប់ពីរងនូងការខូចខាតនៃគ្រោះធម្មជាតិដ៏អាក្រក់នេះ រោងចក្រថាម
ពលអគ្គសនី ក៏ដូចជារោងចក្រនុយក្លេអែរ ត្រូវបានបិទផ្អាកដំណើរការជាច្រើនខែ។


ដោយសារតែនៅរដូវក្ដៅប្រទេសជប៉ុន មានអាកាសធាតុក្ដៅពេក ដូច្នេះទើបរដ្ឋាភិបាលប្រ
ទេសនេះមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះកង្វះថាមពលអគ្គីសនីមកផ្គតផ្គង់។ មាន
ន័យថា នៅរដូវក្ដៅប្រជាជនជាច្រើនលាននាក់ ត្រូវការថាមពលអគ្គីសនីដ៏ច្រើនបំផុត ពោល
គឺគេត្រូវការប្រើបា្រស់ជាមួយ​ ក្រុមហ៊ុនធំៗដូចជា កង្ហារ ដាំបាយ​​ ធ្វើម្ហូបអាហារ ជាពិសេសគឺ
ម៉ាស៊ីនត្រជាក់តែម្ដង។


តាមប្រភពព័ត៌មានខាងលើបានអះអាងថា រដ្ឋាភិបាលជប៉ុន បានអំពាវនាវដល់គ្រប់ ក្រសួង
ស្ថាប័ន​ ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋទាំងអស់ អោយកាត់បន្ថយការប្រើប្រាស់ថាមពល
អគ្គីសនីពី ៥- ១៥​ ភាគរយ ​រហូតដល់ថ្ងៃទី ០៧ ខែវិច្ឆិកា​ ដើម្បីរក្សាថាមពលអគ្គីសនីប្រើប្រាស់
នៅពេលរដូវក្ដៅមកដល់៕

 

ដោយ៖ សារិន
ប្រភព៖ asiaone


Tags: news electricity Japanes