អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីព្រឹកថ្ងៃ ៣០ តុលានេះថា
រដ្ឋ New Jersey និងតំបន់ Queens នៃរដ្ឋ New York ត្រូវបានលិចទឹកទាំងស្រុងហើយ។
ប្រភពខាងលើបានបន្ដថា ជាមួយកម្លាំងខ្យល់បក់ប្រមាណជា ១០០ mph កាលពីរាត្រីថ្ងៃ
ទី ២៩- ៣០ តុលាបានធ្វើអោយរដ្ឋទាំងពីរខាងលើ ទទួលរងនូវការខូចខាតយ៉ាងខ្លាំង មាន
ដូចជា ផ្ទះសម្បែងរាប់រយខ្នង របស់ប្រជាជនត្រូវបានដើមឈើដូលកិនរលំលើ រថយន្ដរាប់
ពាន់គ្រឿងត្រូវអណ្ដែតទឹក និងផ្លូវថ្នល់ ហេដ្ឋារចនាសម័ន្ធជាច្រើនទៀត ត្រូវរងការខូចខាត
យ៉ាងធ្ងន់ធ្ងរ។
ទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ គឺមានមនុស្សពីរនាក់ បានបាត់បង់ជីវិត
ដោយសារតែដើមឈើដួលកិនលើរថយន្ដរបស់គាត់ ខណៈគាត់កំពុងតែបើកបរផងដែរ។
ជាមួយគ្នានេះដែរ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្ដរាយ ក៏អាចព្យាករបានដែរថា ព្យុះទឹកជំ
នន់ដ៏ធំមួយនេះ នឹងត្រូវចំណាយថវិការប្រមាណជា ២០ ពាន់លានដុល្លារអាមេរិក ដើម្បី
ស្ដារឡើងវិញដែរ។
ដោយ៖ រក្សា
ប្រភព៖ dailymail