អង់គ្លេស៖ តាមការអោយដឹងពីគេហពំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី ២២
វិច្ឆិកាម្សិញនេះថា ប្រជាពលរដ្ឋប្រមាណជា ២០ គ្រួសារដែលរស់នៅតំបន់ Halberton ត្រូវ
បានអាជ្ញាធរក្នុងតំបន់ ធើ្វការជម្លៀខ្លួនរកទីកន្លែងសុវត្ថិភាព ព្រោះដោយសារតែទឹកជំនន់
កើនឡើងខ្លាំង រហូតដល់វាយដាច់ទំនប់។
លោក Cornwall ជាអាជ្ញាធរក្នុងភូមិ បាននិយាយថា ទំនប់ទឹក Great Western Canal ភាគ
ខាងលិចប្រទេសអង់គ្លេស ដែលមានកម្រាស់ ៣០.៤៨ម៉ែត្រ ត្រូវបានទឹកវាយដាច់ កាលពី
ល្ងាចថ្ងៃ ២២ វិច្ឆិកានេះ ដូច្នេះលំនៅឋានរបស់ប្រជាពលរដ្ឋណា ដែលនៅក្រោមទំនប់នេះ
ត្រូវតែស្វែងរកទីកន្លែងសុវត្ថិភាពបណ្ណោះអាសន្នសិន។
ក្រុមប៉ូលីសបាននិយាយថា អ្វីដែលគួរធ្វើពេលនេះ គឺការជញ្ជូនក្មេងៗឆ្លងទឹកទឹកទៅសា
លារៀន។ ដំណោះស្រាយពីរដ្ឋាភិបាលយ៉ាងណានោះ គឺនូវមិនទាន់ដឹងនូវឡើយទេ។ហើយ
នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ dailymail