CamNews

ព័ត៌មានបច្ចេកវិទ្យា 

ភ្លើងនឹងត្រូវបានបញ្ជូន ដូចទៅនឹងអ៊ីនធឺរណិតអត់ខ្សែ

ថ្លែងអំពីដំណើរការរបស់បច្ចេកវិទ្យាបញ្ជូនភ្លើងដោយមិនប្រើខ្សែ អ្នកស្រី Katie Hall ឱ្យដឹងថា ៖ “យើងពិតជាមិនដាក់ចរន្ធអាគ្គីសនីទៅក្នុងបរិយាកាស តែអ្វីដែលយើងកំពុងធ្វើ គឺដាក់ចរន្ធមេដែក
ទៅក្នុងបរិយាកាស”។ គេអាចបកស្រាយយ៉ាងដូច្នេះ ៖ WiTricity បង្កើត “ប្រព័ន្ធទទួលប្រភព” (ខ្សែ
ភ្លើងមួយដុំ បញ្ចេញចរន្ធមេដែក  នៅពេលមានភ្លើងអាគ្គីសនី)។   ប្រសិនដុំខ្សែភ្លើងនេះមានភ្លើង
ហើយយកខ្សែភ្លើងដទៃមកក្បែរ នោះវានឹងមានភ្លើងដូចគ្នា។

​សូម​បញ្ជាក់​ថា Katie Hall គឺជាបណ្ឌិតមួយរូប ដែលបច្ចុប្បន្ន អ្នកស្រីគឺជាអគ្គនាយិកាផ្នែកបច្ចេក
វិទ្យាមួយរូប នៅក្នុងក្រុមហ៊ុន WiTricity (ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាគ្មានខ្សែ)។

បណ្ឌិត Katie Hall (អាវក្រហម ខាងឆ្វេង) កំពុងធ្វើបទបង្ហាញអំពីកុំព្យូទ័រយួរដៃ បញ្ចូលថាមពល
ថ្ម ដោយមិនបាច់ ដោតខ្សែចូលព្រីភ្លើង។


អ្នកស្រី Katie Hall បន្ដថា ៖ "នៅពេលអ្នក នាំយកឧបករណ៍មួយ ចូលមកតំបន់មានជាតិមេដែក
វានឹងបង្កើតបានជាចរន្ធភ្លើង នៅក្នុងឧបករណ៍នោះ ហើយអ្នកអាចបញ្ជូនអាគ្គីសនីបាន”។

អ្នកមិនចាំបាច់ព្រួយបារម្ភ ខ្លាចភ្លើងឆក់នោះទេ អ្នកស្រី Katie Hall ធនាថា បណ្ដាប្រព័ន្ធមេដែក
ដែលយកមកប្រើប្រាស់ ដើម្បីបញ្ជូនថាមពល គឺមានសុវត្ថិភាព ១០០% ពោលគឺវាដូចទៅនឹង
ប្រភេទមេដែកដែលប្រើនៅលើប្រព័ន្ធ Wi-Fi ។

ប្រសិន អ្វីៗបានសម្រេចដូចគម្រោងរបស់ WiTricity នោះស្មាតហ្វូន ក៏នឹងត្រូវបានគេបំពាក់មុខ
ងារនេះ ពេលនោះ ការបញ្ចូលថាមពលថ្ម នឹងប្រព្រឹត្តទៅ ដោយមិនចាំបាច់ធ្វើអ្វីទាំងអស់ គឺអ្នក
អាចប្រើបានរហូតដល់ខូចថ្ម។ ចំណែកទូរទស្សន៍ ក៏ដំណើរការដោយមិនបាច់មានខ្សែភ្លើង ហើយ
រថយន្ដប្រើអាគ្គីសនី នឹងទទួលថាមពលនៅពេលវាកំពុងរត់នៅលើដងផ្លូវក្នុងក្រុង។

បច្ចុប្បន្ន ក្រុម​ហ៊ុន WiTricity កំពុងធ្វើការជាមួយក្រុមហ៊ុនផ្នែកសុខាភិបាលមួយ ដើម្បីបញ្ចូល
ថាមពលអាគ្គីសនី ដល់ឧបករណ៍ជំនួយបេះដូង។ បច្ចេកវិទ្យានេះ ក៏កំពុងតែបើកផ្លូវឱ្យបណ្ដា
ប្រភេទឧបករណ៍អេឡេចត្រូនិច ដែលកំពុងត្រូវការថ្មជាចាំបាច់ផងដែរ។

ក្នុងគេហដ្ឋានឆ្លាតវៃរបស់យុគសម័យអនាគត ការបញ្ជូន និងទទួលថាមពលអាគ្គីនីដោយមិន
បាច់ប្រើខ្សែ អាចនឹងប្រព្រឹត្តទៅបានដោយងាយស្រួល ដូចការប្រើអ៊ីនធឺរណិតគ្មានខ្សែ។


អ្នកស្រី Hall បញ្ជាក់ថា ៖ “គំនិតស្ដីអំពីបច្ចេកវិទ្យាដែលអាចបំបាត់ខ្សែភ្លើង នឹងអនុញ្ញាតឱ្យយើង
រចនាឡើងវិញនូវអ្វីៗទាំងអស់ ទៅតាមវិធីដែលយើងមិនធ្លាប់បានគិតដល់ ប្រការនេះនឹងអាច​ជួយឱ្យឧបករណ៍ទាំងឡាយដែលយើងប្រើប្រាស់ មានប្រសិទ្ធិភាពខ្ពស់ មានភាពជាក់ស្ដែង និង​អាចផ្ទុកបាននូវមុខងារច្រើនជាងបច្ចុប្បន្ន”។

នៅចំពោះមុខ ឧបសគ្គធំ គឺការបង្កើនរយៈចម្ងាយនៃការបញ្ជូនថាមពលអាគ្គីសនី ប្រកបដោយ
ប្រសិទ្ធិភាព។ តាមការបកស្រាយរបស់អ្នកស្រី Hall រយៈចម្ងាយនេះ មានទាក់ទិននឹងទំហំដុំខ្សែ
ភ្លើង ហើយ WiTricity កំពុងដោះស្រាយបញ្ហានេះ៕



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNN/KH