ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានតាមដានស៊ើបអង្កេត ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ
មកនេះ បន្ទាប់ពីបានជួបនឹងឧបទ្ទេវហេតុធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍
Asiana នៅឯអាកាសយានដ្ឋានអន្តរជាតិ San Francisco ដោយបានសម្លាប់យុវតីស្រី
ដែលជាសិស្សសាលាឆ្នើមរបស់ចិនពីររូបនោះ គឺបណ្តាលមកពីយន្តហោះមួយគ្រឿងនេះ
បានបើកទៅបុកនឹងជ្រាំងសមុទ្រនៃអាកាសយានដ្ឋានអន្តរជាតិ វិនាទីពេលចុះចត បន្ទាប់
ពីបន្ថែមល្បឿន នៅពេលដែលយន្តហោះបន្ទាបខ្លួន ទាបខ្លាំងពេក ហើយអ្វីដែលស្ទើរតែ
មិនគួរអោយជឿនោះគឺថា អ្នកបើកយន្តហោះមួយគ្រឿងនេះ ពុំទាន់មានបទពិសោធន៍
ច្រើននោះទេ ក៏ព្រោះតែវាគឺការងារថ្ងៃដំបូងរបស់លោក ក្រោយពីបានបញ្ចប់វះហ្វឹកហ្វើន
( Train ) នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន Yahoo
ដែលទើបតែបានចេញផ្សាយ កាលពីវេលាព្រឹកមិញនេះ។
គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Asiana
មួយនេះ បានកើតឡើង កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ នៅឯអាកាសយានដ្ឋានអន្តរ
ជាតិ San Francisco រដ្ឋ Carlifornia សហរដ្ឋអាមេរិក ដែលបានបណ្តាលអោយយុវតីស្រី
វ័យ១៦ ឆ្នាំ ២ រូបបានស្លាប់បាត់បង់ជីវិត ខណៈរាប់រយនាក់ផ្សេងទៀតទទួលរងរបួសធ្ងន់
និងស្រាល ។ ខាងក្រោមនេះ គឺជាវីដេអូ 3D ក៏ដូចជាវីដេអូ នៃការធ្លាក់យន្តហោះពិតៗ
ដែលត្រូវបានគេថតជាប់តាមរយៈកាម៉េរ៉ាទូរស័ព្ទដៃ ជ្រាបកាន់តែច្បាស់ តាមដានទស្ស
នាបន្តិចទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ Yahoo