ដល់គ្រូបង្រៀន គឺប្រមាណជា ១០០,០០០ ដុល្លារអាមេរិក/ឆ្នាំ។ ចំណែកកម្ពុជាវិញ ជាមធ្យម
ចាប់ពី ១៦ ម៉ឺនរៀល (៤០ដុល្លារ) ទៅ ២០ ម៉ឺនរៀល (៥០ ដុល្លារ) ។
តារាងប្រៀបធៀងកម្រិតប្រាក់ខែគ្រូបង្រៀននៃបណ្ដាប្រទេសក្នុងលោក
ប្រាក់ខែរបស់គ្រូបង្រៀននៅជប៉ុន និងកូរ៉េខាងត្បូង គឺចាប់ពី ៤៤,០០០ ដល់ ៤៦,០០០ដុល្លារ/
ឆ្នាំ ខណៈដែលប្រាក់ខែគ្រូបង្រៀនក្នុងប្រទេសកម្ពុជា សព្វថ្ងៃគិតពីគ្រូបឋមសិក្សា រហូតដល់
គ្រូមធ្យមសិក្សា ដែលមានចំនួនប្រមាណ ១០៥០០០ នាក់ជាមធ្យមចាប់ពី ១៦ ម៉ឺនរៀល (៤០
ដុល្លារ) ទៅ ២០ ម៉ឺនរៀល (៥០ ដុល្លារ) ។
គេហទំព័រ The Guardian ទើបចេញផ្សាយនូវតារាងនៃបណ្ដាប្រទេសដែលចំណាយច្រើនទៅ
លើការអប់រំ ក្នុងនោះបានបង្ហាញពីបណ្ដាប្រទេសដែលផ្ដល់ប្រាក់ខែខ្ពស់ដល់គ្រូបង្រៀនផង
ដែរ។
យោងតាមព័ត៌មានខាងលើ ប្រទេស Luxembourg គឺជាប្រទេសដែលកំពុងផ្ដល់ប្រាក់ខែច្រើន
ដល់គ្រូបង្រៀន ដោយគ្រូបង្រៀនម្នាក់ៗទទួលបាន ប្រហែល ៩៥,០០០ដុល្លារ/ឆ្នាំ គឺប្រមាណ
ជា ៨,០០០ដុល្លារ/ខែ។
ចំណែកប្រទេសឈរលំដាប់លេខពីរគឺអាឡឺម៉ង់ (៥៥,៧៧១ដុល្លារ/ឆ្នាំ ឬ ៤,៦០០ដុល្លារ/ខែ)។
ទីបីគឺ កាណាដា (៥៤,៩៧៧ដុល្លារ/ឆ្នាំ) និងទីបួនគឺអៀឡង់ (៥៣,៦៧៧ដុល្លារ/ឆ្នាំ)៕
តារាងបណ្ដាប្រទេស ចំណាយច្រើនទៅលើវិស័យអប់រំ
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14