Google ត្រូវបានទស្សនាវដ្ដី Fortune(អាមេរិក) ជ្រើសរើសជាក្រុមហ៊ុនដែលមានបរិយាកាស
ធ្វើការល្អបំផុតនៅអាមេរិក កាលពីដើមឆ្នាំ ២០១២។ Google ក៏មានភាពល្បីល្បាញថា ជាក្រុម
ហ៊ុនដែលផ្ដល់ប្រាក់ខែខ្ពស់ផងដែរ។
ខាងក្រោមនេះគឺជាមុខតំណែងទាំង ៥ដែលមានប្រាក់ខែខ្ពស់ជាងគេនៅ Google៖
១.វិស្វករ Software ជាន់ខ្ពស់
ប្រាក់ចំណូលមួយឆ្នាំ ៖ ១៣៩.០៨៤ ដុល្លារ
ការពិតមួយបង្ហាញថា បណ្ដាវិស្វករ software ជំនាញបំផុតរបស់ Google គឺជាអ្នកដែលមាន
ប្រាក់ខែខ្ពស់បំផុតរបស់ក្រុមហ៊ុន។ ប្រាក់ខែដែលពួកគេទទួលបាន គឺច្រើនជាងពីរដង បើធៀប
នឹងពេលពួកគេទើបតែចូលមកធ្វើការនៅ Google ។
២. អ្នកឯកទេសផ្នែកស្រាវជ្រាវ
ប្រាក់ចំណូលមួយឆ្នាំ ៖ ១២១.៥៤៧ ដុល្លារ
បើទោះជាមានក្រុមអ្នកជំនាញការស្រាវជ្រាវដ៏ច្រើន ប៉ុន្ដែជារៀងរាល់ឆ្នាំ Google នៅតែជ្រើស
រើសបន្ថែមសម្រាប់គម្រោងអភិវឌ្ឍរបស់ខ្លួន។
៣. អគ្គនាយកផ្នែកផលិតផល
ប្រាក់ចំណូលមួយឆ្នាំ ៖ ១១៩.៤៩៥ ដុល្លារ
បណ្ដាផលិតផលរបស់ Google នឹងមិនទទួលបានជោគជ័យនោះទេ ប្រសិនមិនមានការគ្រប់
គ្រង តាមដានហិរញ្ញវត្ថុរបស់អគ្គនាយកផ្នែកផលិតផល។
៤. វិស្វករផ្នែកលក់ផលិតផល
ប្រាក់ចំណូលមួយឆ្នាំ ៖ ១១៨.៧១០ ដុល្លារ
វិស្វករផ្នែកលក់នេះ ជួយអោយអតិថិជនរបស់ Google (ភាគច្រើនជាក្រុមហ៊ុនដែលកំពុងប្រើ
ប្រាស់កម្មវិធី ឬឧបករណ៍របស់ Google ដូចជា Gmail ជាដើម) ដោះស្រាយបញ្ហាបច្ចេកទេស
ក្នុងពេលប្រើប្រាស់។
៥. វិស្វករស្រាវជ្រាវ
ប្រាក់ចំណូលមួយឆ្នាំ ៖ ១១៧.៩០០ ដុល្លារ
វិស្វករផ្នែកស្រាវរបស់ Google ទទួលខុសត្រូវចំពោះការងារ និងគម្រោងដែលទាក់ទឹននឹន
software របស់ក្រុមហ៊ុន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing