CamNews

ព័ត៌មានអន្តរជាតិ 

សញ្ញាណ ស៊ូណាមិ ?? រញ្ជួយដី ដល់ទៅ ២ ដង នៅជិត រោងចក្រ នុយក្លេអ៊ែរ ប្រទេសជប៉ុន

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មាន បរទេស ibtimes កាលពីពេលកន្លងទៅនេះ បានចេញផ្សាយ អោយដឹងថា នៅឯភាគ ខាងកើត ប្រទេស ជប៉ុន ឯណោះវិញ ពោលគឺ នៅជិត នឹងរោងចក្រ នុយក្លេអ៊ែរ ដែលរង ផលប៉ះពាល់ គ្រោះថ្នាក់ ធម្មជាតិ កាលពី ពេលកន្លងទៅ ផ្ទាល់តែម្តង ត្រូវបានរក អោយឃើញ ថា បានទទួលរង នូវផលប៉ះពាល់ សាជាថ្មី នោះគឺ គ្រោះរញ្ជួយដី ដល់ទៅ ២ ដង ។

បន្ថែមពីលើនេះ បើយោងតាម ទីភ្នាក់ងារ ឧតុនិយមជាតិ ប្រទេសជប៉ុន Japan Meteorological Agency បានគូស បញ្ជាក់ បន្តថា ដើមឡើយ គេឃើញមាន ករណីគ្រោះថ្នាក់ ធម្មជាតិ រញ្ជួយដី មានកម្លាំងដល់ ទៅ ៥,១ រ៉ិចទ័រ ភាគនិរតី ទីក្រុង ហ្វូគូស៊ីម៉ា លុះក្រោយមក មិនបានប៉ុន្មានផង ក៏មានគ្រោះរញ្ជួយដីមួយ ទៀតបានកើតឡើង នោះគឺ មានកម្លាំង ត្រឹមតែ ៣,៦ រ៉ិចទ័រ ដោយផ្តើមចេញ ពីការរញ្ជួយ ចម្ងាយប្រមាន ៨០ គ.ម ពីក្រុង ហ្វូគូស៊ីម៉ា ។

យោងតាម ទីភ្នាក់ងារ ឈ្លបយកការណ៍ ភូមិសាស្រ្ត សហរដ្ឋអាមេរិក US Geological Survey អះអាង អោយដឹងថា ដំណើរ រំញ័រ បានកើតចេញពីក្នុងដី ជម្រៅជិត ១០ គ.ម និងមានរយៈចម្ងាយ ១៣ គ.ម ពី ក្រុង Takahagi ។ ផ្ទុយទៅវិញ ទំព័រសារព័ត៌មាន AFP រាយការណ៍  អោយដឹងថា ពុំមានរបាយការណ៍ ណាមួយ ចេញផ្សាយ អោយដឹងពីផលប៉ះពាល់នោះទេ តែវាពិតជា មានកម្លាំងគ្រប់គ្រាន់ ក្នុងការអង្រួន អោយសំណង់អាគារ ខ្ពស់ៗ នៅក្នុងក្រុង រញ្ជួយបាន ។

គួរបញ្ជាក់ផងដែរថា ខណៈកម្លាំងរញ្ជួយ បានជះឥទ្ធិពល ដល់ក្រុង តូក្យូ ហ្វ៊ូគូស៊ីម៉ា និង Miyagi ក៏បាន ញ៉ាំងអោយ មានការបិទផ្លូវហាយវេ Joban Expressway ត្រួតពិនិត្យ សាជាថ្មីឡើងវិញ ដើម្បីធានាអោយ បានថា មានសុខសុវត្ថិភាព ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ibtimes


Tags: Japan Tokyo Tsunami Asia earthquake Fukushima