CamNews

យន្តហោះ 

Tu-160 ៖ កម្លាំង និងមោទនភាពរបស់កងទ័ពអាកាសរូស្ស៊ី

កាលពីថ្ងៃទី ១៩ធ្នូ ក្រុមហ៊ុនអាកាសចរណ៍ Tupolev របស់ រូស្ស៊ី បានប្រារព្ធពិធីខួបលើកទី
៣០ នៃជើងហោះហើររបស់យន្ដហោះចម្បាំង Tu-160 ដែលបានដំណើរការហោះហើរដោយ
ជោគជ័យជាលើកដំបូង ក្រោមយីហោ 70-01 ក្នុងថ្ងៃទី ១៩ ធ្នូ ឆ្នាំ ១៩៨១ ជាដំណាក់កាល
ដ៏អស្ចារ្យមួយនៃប្រភេទយន្ដហោះចម្បាំងពហុមុខងារនេះ។

ខាងក្រោមនេះ គឺជារូបភាពលេចធ្លោរបស់ Tu-160 ៖


Tu-160 ត្រូវបានដាក់អោយដំណើរការសម្រាប់កងទ័ពរូស្ស៊ី កាលពីឆ្នាំ ១៩៨៧។ នេះគឺជា
សេរីយន្ដហោះចម្បាំងពហុមុខងារ ដែលត្រូវបានរចនាឡើងដើម្បីបំពេញភារកិច្ចផ្សេងៗគ្នា។


Tu-160 ត្រូវបានក្រុមយោធាប្រទេសលោកខាងលិចយល់ថា ជាដំបងដ៏អស្ចារ្យ។ ល្បឿន
របស់វាគឺ ២.២២០គីឡូម៉ែត្រក្នុង ១ម៉ោង។


TU-160 អាចនាំយកកាំជ្រួចរយៈចម្ងាយឆ្ងាយ កាំជ្រួចរយៈចម្ងាយជិត គ្រាប់បែកនុយក្លេអែរ
គ្រាប់បែកធម្មតា គ្រាប់បាញ់នាវា គ្រាប់បាញ់ទៅលើដីជាដើម។ ទំងន់អតិបរមារបស់វាគឺ
៤០ តោន។


ក្រុមអ្នកជំនាញការផ្នែកអាវុធបាននិយាយថា បើធៀបនឹងយន្ដហោះទម្លាក់គ្រាប់បែក B-1A
របស់អាមេរិកនោះ TU-160 របស់រូស្ស៊ី មានទំហំធំជាងច្រើន ព្រមទាំងមានមុខងារលេចធ្លោ
មួយចំនួនផងដែរ។




ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD

Tags: planerussianinternational newsrussiaairforce