កំពូលតារាម៉ូដែល នាង Cara Delevingne , Miranda Kerr ឬ Chanel Iman ជាដើម
តែងចូលចិត្តស្លៀកពាក់បែបស្ដ្រីទាន់សម័យ និងប្លែកភ្នែក ដើរកំសាន្ដក្រុង។
“កំពូលតារានៃឆ្នាំ ២០១២” នាង Cara Delevingne បានបញ្ចេញភាពលេចធ្លោរបស់ខ្លួន នៅពេល
ប្រើប្រាស់អាវយឹតក្រឡា និងអាវរងាស្បែកពណ៌ខ្មៅ ខោខៅប៊ោយពណ៌. ស។ លេចធ្លោជាងគេ
គឺស្បែកជើងមានរាងមាំមួនពណ៌ខ្មៅរបស់នាង។
ត្រូវបានគេស្គាល់ថា ជា “ក្សត្រីម៉ូដែលលំហែកាយ” កំពូលតារាបង្ហាញម៉ូដដ៏ស្រស់ស្អាត គឺនាង
Miranda Kerr តែងត្រូវបានគេគាំទ្រ ជាមួយនិងសម្លៀកបំពាក់ថ្លៃថ្នូ និងមានផាសុខភាព។ នៅក្នុង
ឈុតរ៉ូបឆែកបិទឡេវពណ៌ស៊ីជំពូ រួមនិងវ៉ែនតា៥ជ្រុង Miranda Kerr មើលទៅដូចជានារីវ័យក្មេង
ឬជាកូនរបស់ឥស្សរជនល្បីឈ្មោះ។
ស្រីស្អាត Karolina Kurkova ប្រើប្រាស់ blazer និងកាបូបដែលមានរូបលេចធ្លោ ដើម្បីជួយលើក
សម្រាស់របស់ខ្លួន ឱ្យមានភាពទាក់ទាញជាងមុន។
Lily Aldridge mix អាវសាមិសពណ៌លឿង ជាមួយខោស្បែករឹបពណ៌ខ្មៅ កាបូបពណ៌ខ្មៅ និង
ស្បែកជើងពណ៌ខ្មៅ។
Doutzen Kroes ជ្រើសរើសឈុតពណ៌ខៀវ និងស្បែកជើងពណ៌ខ្មៅដ៏មាំមួន ដើម្បីដើរកំសាន្ដក្រុង។
ប្លែកភ្នែកពីគេ គឺ Chanel Iman នាងស្លៀកខោខៅប៊ោយ ស្បែកជើងកវែងពណ៌ខ្មៅ និងអាវរងា
ស្បែកចងចង្កេះ។
កំពូលតារាម៉ូដែលដើមទ្រូងស្អាត នាង Lara Stone ប្រកបដោយភាពទាក់ទាញ ក្នុងអាវយឹតពណ៌
ខៀវក្រមៅ អាវធំស្ដើង និងខោរឹបខ្មៅដ៏អាថ៌កំបាំង។
ដោយ ៖ តារា
ប្រភព ៖ Wenn, GLM