ប៉ូលិសកំពុងតែយកចិត្តទុកដាក់ស្រាវជ្រាវលើករណីដែលក្រុមតារាបាល់ទាត់របស់ក្លឹប Real
Madrid ត្រូវបានចោរចូលលួចរបស់របរនៅ Allianz-Arena។
អ្នកគ្រប់គ្រងក្លឹបReal Madrid បានផ្ញើរលិខិតមួយច្បាប់ទៅUEFA ក្រោយពីនៅក្នុងបន្ទប់ផ្លាស់ខោអាវ
របស់ក្រុមកីឡាករមកពីប្រទេសអាឡឺម៉ង់ ត្រូវបានចោរបន្លំចូលលួចអស់ស្បែកជើង៦គូរ និងអាវកីឡា
មួយចំនួនទៀត។Real បានអោយដឹងថា កីឡាកររបស់Mourinho ក្រោយពេលត្រលប់ពីការហ្វឹកហាត់
សមជើងនៅ Allianz Arena ពួកគេបានចាប់អារម្មណ៏ថាបន្ទប់មានភាពរញ៉េរញ៉ៃ។ខ្សែការពារសញ្ជាតិ
ពរទុយហ្គាលជាអ្នកបាត់បង់ច្រើនជាងគេ គឺបាត់អស់នូវស្បែកជើងកីឡា៣គូរដែលគាត់បានទិញពី
ប្រទេសអាឡឺម៉ង់។ចំណែកជនរងគ្រោះពីរនាក់ទៀតគឺ Benzema និង Ozil។ប៉ូលិសកំពុងតែសកម្មដើម្បី
តាមចាប់ពួកចោរទាំងនោះ៕
ដោយ៖ និស្ស័យ
ប្រភព៖ 24h