ភពមួយដែលមានឈ្មោះថា 2012 LZ1 មានប្រវែងទទឹងប្រហែល ១គីឡូម៉ែត្រ បានហោះហើរនៅ
ចម្ងាយពីផែនដី ៥,៣លានគីឡូម៉ែត្រ កាលពីថ្ងៃទី ១៤ខែមុថុនាកន្លងទៅ។
ដំបូងឡើង 2012 LZ1 ត្រូវបានគេជឿថា មានទំហំប្រហែលក្រុងតូចមួយប៉ុណ្ណោះ ប៉ុន្ដែនៅពេល
វា បានហោះមកក្បែរផែនដី នឹងដោយយោងទៅលើពន្លឺរបស់វា ក្រុមអ្នកវិទ្យាសាស្ដ្របានដឹងថា
ប្រវែងទទឹងរបស់វា ប្រហែល ១គីឡូម៉ែត្រ។
Space.com ដកស្រង់សំដីរបស់ Ellen Howell សមាជិកនៃក្រុមអ្នកវិទ្យាសាស្ដ្របានអោយដឹងថា ៖
"តាមពិត ទំហំរបស់វា ធំជាងទ្វេដង នៃការគិតដំបូងរបស់យើង។"
ភព 012 LZ1 ហោះហើរក្នុងចម្ងាយ ៥,៣ លានគីឡូម៉ែត្រពីផែនដី
ភពមួយដែលមានទំហំបែបនេះ អាចនឹងបង្កគ្រោះថ្នាក់ធំ ប្រសិនវាហោះមកប៉ះនឹងផែនដី។ អ្នក
វិទ្យាសាស្ដ្រ បានគន់គូរឃើញថា 2012 LZ1 នឹងមិនមានឱកាសក្នុងការកំទេចផែនដីនោះទេ ក្នុង
រយៈពេល ៧៥០ ឆ្នាំទៅមុខ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing