CamNews

ព័ត៌មានបច្ចេកវិទ្យា 

Galaxy ល្អជាង iPhone ត្រង់ណា?

ក្នុងការស្ទង់មតិថ្មីមួយ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនពិគ្រោះយោបល់មួយ ដែលមាន Brand
ឈ្មោះ Siegel +Gale បានឲ្យឃើញថា Galaxy មានលក្ខណៈល្អជាង iPhone ពីភាពងាយស្រួល
ប្រើប្រាស់។

តាមរយះការស្ទង់មតិនេះ បណ្តាចំនុចខ្លាំងៗរបស់ Galaxy បើប្រៀបជាមួយ iPhone រួមមាន ភាព
Support គ្នាជាមួយបណ្តា Brand Name, ឧបករណ៍ និងផលិតផលដទៃផ្សេងទៀត ក៏ដូចជាសមត្ថ
ភាព ចែករំលែក និងផ្លាស់ប្តូរ File មានភាពងាយស្រួលជាង។

ជាក់ស្តែង នៅក្នុងតារាងចំណាត់ថ្នាក់ ស្តីពីភាពងាយស្រួលប្រើប្រាស់នៃក្រុមហ៊ុន តាមរយះ Siegel
+Gale ដែលបានបង្ហាញកាលពីឆ្នាំ 2012 បានឲ្យឃើញថា Apple កំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់ទី5
ក្នុងពេល Samsung នៅចំណាត់ថ្នាក់ទី14។ Google ឈរនៅលំដាប់កំពូលក្នុងតារាងនេះ។

ការស្ទង់មតិនេះ ត្រូវបានចូលរួមដោយអតិថិជនចំនួន 400 នាក់។ ប៉ុន្តែបើតាមគេហទំព័រ Cnet កំពុង
តែមានការសង្ស័យពីភាពសុក្រិតនៃការស្រាវជ្រាវនេះ ព្រោះថា Samsung គឺជាអតិថិជនមួយ ក្នុង
ចំណោមអតិថិជនជាច្រើនទៀតរបស់ Siegel +Gale។ សម្រាប់ Apple វិញមិនស្ថិតនៅក្នុងតារាង
អតិថិជនរបស់ Siegel+Gale ទេ ៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Galaxy iPhone ease of use smartphone hightech