នៅតែរក្សារចនាបទដែលត្រូវបានគេស្គាល់ច្រើន នៅលើបណ្ដាទូរស័ព្ទ Galaxy ផ្សេងៗ ប៉ុន្ដែ
Galaxy S5 ត្រូវបានបំពាក់ ឧបករណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួន ដូចជា ម៉ាស៊ីនស្កែនក្រយៅ
ដៃ និងឧបករណ៍វាស់ចង្វាក់បេះដូងជាដើម។
MWC 2014 ៖ Nokia បញ្ចេញទូរស័ព្ទថ្មី តម្លៃទាបបំផុត
កម្មវិធី Android ទាញស្រោមជើងស្រីស្អាត ដែលបុរសចង់សាក
ប្រវត្តិជូរចត់នៃការបង្កើត WhatsApp
បន្ទាប់ពីរង់ចាំអស់ជាយូរ Samsung ក៏បានឧទ្ទេសនាមជាផ្លូវការនូវទូរស័ព្ទថ្មីបំផុត និងគុណភាព
ខ្ពស់ របស់ខ្លួន គឺ Galaxy S5 ។ ក្រៅពីកម្មវិធីចាស់ៗដែលធ្លាប់មាននៅលើ Galaxy មុនៗ Galaxy
S5 ត្រូវបានបំពាក់ផ្នែករឹងមួយចំនួន រួមមានម៉ាស៊ីនស្កែនក្រយៅដៃ និង សេនស៊ើរវាស់ចង្វាក់បេះ
ដូង។ Galaxy S5 ក៏នៅតែមានអ៊ីនធើរហ្វេស TouchWiz ដំណើរការដោយ Android 4.4 KitKat ។
Galaxy S5 ប្រើប្រាស់អេក្រង់ Super AMOLED 1080p ដូចទៅនឹង Galaxy S4 ខុសតែម្យ៉ាងគឺ
ទំហំអេក្រង់ 5,1 inch ។ ម៉ាស៊ីននេះ អាចទប់ទល់នឹងការជ្រាបទឹក និងធូលី។ ក្រុមហ៊ុន Samsung
និយាយថា ផ្នែកខាងក្រោយ របស់ Galaxy S5 ប្រើប្រាស់វត្ថុធាតុដែល “ដូចទៅនឹងស្បែក” តែ
តាមពិត វាប្រហែលជាជ័រ polycarbonate ។
ចំណុចដែលគួរឱ្យចាប់អារម្មណ៍ នៅលើ Galaxy S5 គឺម៉ាស៊ីនស្កែនក្រយៅដៃ។ ឧបករណ៍ស្កែន
នេះ ដំណើរការដោយការអូសម្រាមដៃចុះពីគ្រាប់ចុច home របស់ម៉ាស៊ីន។ ដូចទៅនឹង Touch ID
របស់ Apple ឧបករណ៍នេះរបស់ Galaxy S5 ត្រូវបានគេជឿថា នឹងជួយការពារទិន្នន័យសំខាន់ៗ
របស់ម្ចាស់ទូរស័ព្ទ។
ជាងនេះ Galaxy S5 ក៏មានឧបករណ៍វាស់ចង្វាក់បេះដូង។ ឧបករណ៍នេះ នឹងដំណើរការរួមជាមួយ
នឹងកម្មវិធីតាមដានសុខភាព S-Health 3.0 ជួយឱ្យអ្នកអាចវាស់ចង្វាក់បេះដូងបាន។ ដើម្បីវាស់
ចង្វាក់បេះដូង អ្នកត្រូវរក្សាម្រាមដៃ ឱ្យនៅក្បែរសេនស៊ើរនេះ ហើយទូរស័ព្ទនឹងធ្វើការងារដែល
នៅសល់។ ក្រៅពីនេះ Galaxy S5 ក៏មានប្រព័ន្ធរាប់ជំហានជើង និងកម្មវិធីតាមដានអាហារផងដែរ។
Samsung ក៏បានយកចិត្តទុកដាក់ទៅលើកាមេរ៉ារបស់ Galaxy S5 ដោយវាមានកាមេរ៉ាមុខ១៦ MP
និងកាមេរ៉ាក្រោយ ២,១ MP ។
ផ្នែករឹង និងទន់ផ្សេងទៀត របស់ Galaxy S5 រួមមាន ឈីប Snapdragon 800 2,5 GHz, RAM
2 GB, IR remote, NFC, Bluetooth 4.0 BLE/ANT+ និង Cat 4 LTE ។ ម៉ាស៊ីននេះនឹងត្រូវបានដាក់
លក់ក្នុងទីផ្សារ ចាប់ពីខែមេសា ប៉ុន្ដែ តម្លៃរបស់វា មិនទាន់ត្រូវបានបង្ហើបឱ្យដឹង នៅឡើយ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Genk/engadget