CamNews

បុកម៉ូតូខ្ទេចមួយគ្រឿង រថយន្ដពីរគ្រឿង មិនអស់ចិត្តថែមម៉ូតូ៦គ្រឿងទៀត នៅច្បារអំពៅ

មនុស្សម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ម៉ូតូ ៦គ្រឿង និងរថយន្ដ ២គ្រឿងត្រូវខូចខាត នៅក្នុង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីម៉ោង ៧ព្រឹក ថ្ងៃទី ២កញ្ញានៅច្បារអំពៅ។

នៅម៉ោង ៧ព្រឹក ថ្ងៃទី ២កញ្ញានៅច្បារអំពៅ គ្រោះថ្នាក់មួយទៀតហើយ បានកើតឡើង
នៅកន្លែងដដែល បន្ទាប់ពីគ្រោះថ្នាក់មួយកាលពីម្សិលមិញដែលបានសម្លាប់មនុស្សម្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ   បង្កឡើងដោយរថយន្ដដឹកទំនិញធុនមធ្យមមួយ
គ្រឿងដែលបើកបរចុះពីលើស្ពានមុន្នីវង្សថ្មី បានប្រហែលជា ២០ម៉ែត្រ ក៏ជ្រុលទៅបុកម៉ូតូ
មួយគ្រឿង និងបុករថយន្ដ ២គ្រឿងទៀង ហើយក៏បន្ដទៅបុករះម៉ូតូខាងមុខចំនួន ៥គ្រឿង
ទៀត។

ហេតុការណ៍គ្រោះថ្នាក់ទាំងព្រលឹមនេះ បានបណ្ដាលអោយមនុស្សរងរបួសធ្ងនម្នាក់ និង
ស្រាលជាច្រើននាក់។ ចំណែកអ្នកបើកបររថយន្ដបង្កហេតុបានរត់គេចខ្លួន តែត្រូវគេចាប់
បាន ប៉ុន្ដែបន្ដិចក្រោយមកក៏គេចខ្លួនបានទៀត ដោយមិនដឹងមូលហេតុ។

បច្ចុប្បន្ន នៅម្ដុំផ្សារច្បារអំពៅកំពុងកកស្ទះចរាចរណ៍យ៉ាងខ្លាំង ហើយក្រុមនគរបាលកំពុង
ដោះស្រាយបញ្ហានេះ។

គួររំលឹកថា កាលពីម្សិលមិញ(ថ្ងៃទី ១កញ្ញា) គ្រោះថ្នាក់ចរាចរណ៍មួយ ក៏បានកើតឡើងនៅ
ចំណុចដដែលនេះ បានបណ្ដាលអោយមនុស្សស្លាប់ម្នាក់ និងរបួស ២នាក់ ក្នុងនោះរថយន្ដ
កាម៉ារីថ្មី មួយគ្រឿងដែលចតនៅមុខផ្ទះក៏ត្រូវខ្ទិចគូថផងដែរ៕

ដោយ ៖ សូរីយ៉ា


Tags: accident Chbar Ampov