បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំចិញ្ចឹមកូនម្នាក់ឯង លោកតាអាយុ ៧៤ឆ្នាំ មានឈ្មោះ Aparecido
Castaldo ជនជាតិ ប្រេហ្សីល បានសម្រេចចិត្តរៀបការជាមួយ Carmelita ដែលជាពពែមួយ
ក្បាលរបស់ខ្លួន នាខែតុលាខាងមុខ។
លោកតា Aparecido Castaldo ថ្នាក់ថ្នមប្រពន្ធមិនទាន់រៀបការរបស់ខ្លួន
អតីតបុគ្គលិកបំបែកថ្ម លោកតា Castaldo បានចិញ្ចឹម Carmelita តាំងពី ៥ឆ្នាំមុន។ កាលពី ២ឆ្នាំ
កន្លងទៅ លោកតា Castaldo បានកើតមនោសញ្ចេតនាជាមួយពពែញីនេះ។ លោកតា ឱ្យដឹងថា
“ប្រពន្ធមិនទាន់រៀបការ” របស់គាត់មានចំណុចលេចធ្លោដែលមនុស្សមិនមាន។ លោកតាថ្លែង
ដោយសប្បាយចិត្តថា ៖ “រាល់ពេលដែលមានអ្នកណាម្នាក់ និយាយថា ខ្ញុំមានបញ្ហា ខ្ញុំក៏ឆ្លើយតប
ថា ប្រពន្ធរបស់ខ្ញុំមិននិយាយច្រើន មិនសុំប្រាក់ទៅដើរផ្សារ និងមិនមានផ្ទៃពោះ” ។
ប្រភពព័ត៌មានឱ្យដឹងថា គូស្នេហានេះនឹងចូលរោងការ នៅថ្ងៃទី ១៣តុលាខាងមុខ នៅវិហារ
មួយក្នុងក្រុង Jundiai ប្រទេស ប្រេហ្សីល។ នៅក្នុងពិធីរៀបការនោះ នឹងមានអាចារ្យម្នាក់ឈ្មោះ
Tom ជាអ្នកដឹកនាំកម្មវិធី។
លោកតារូបនេះបន្ដថា នេះមិនមែនជាពពែដំបូងដែលគាត់បានចិញ្ចឹមនោះទេ ព្រោះតែគាត់
ស្រឡាញ់ ចូលចិត្តសត្វខ្លាំងណាស់។ បច្ចុប្បន្ន គាត់ចាត់ទុក Carmelita ជាអនាគតប្រពន្ធរបស់
ខ្លួន ហើយគាត់គ្រាន់តែជជែកលេងជាមួយ “នាង” ដូចមិត្តភ័ក្ដិប៉ុណ្ណោះ។ ក្រៅពីនេះ លោកតា
Castaldo ប្រាប់ថា ស្នេហានេះនឹងមិនមានទំនាក់ទំនងផ្លូវភេទកើតឡើងនោះឡើយ។
គួររំឭកថា “កូនក្រមុំជិតចូលរោងការ” នាង Carmelita ធ្លាប់បានខាំដាច់រ៉ូបអាពាហ៍ពិពាហ៍ដំបូងមួយ
ប៉ុន្ដែបច្ចុប្បន្ន រ៉ូបដ៏ស្រស់ស្អាតមួយផ្សេងទៀត ត្រូវបានត្រៀមរួចជាស្រេចនៅក្រុង Sao Paulo
សម្រាប់ពិធីរៀបការរបស់លោកតា និងពពែញីមួយក្បាលនេះ។
ដោយ ៖ តារា
ប្រភព ៖ odditycentral