គ្រឿងអាលង្ការដ៏មានតម្លៃ រួមនិងសម្លេងកាំភ្លើងស្វាគមន៍ចំនួន ១៧គ្រាប់ បានក្លាយជា
ប្រការដែលត្រូវបានគេចងចាំ នៅក្នុងពិធីអាពាហ៍ពាហ៍ដែលអូសបន្លាយដល់ទីជាងមួយ
សប្ដាហ៍របស់រាជបុត្រីស្កេចនៃប្រទេស Brunei ។
រាជបុត្រី Hajah Hafizah Sururul Bolkiah មានព្រះជន ៣២វស្សា និងកូនកម្លោះឈ្មោះ
Pengiran Haji Muhammad Ruzaini អាយុ ២៩ឆ្នាំ បានធ្វើការគោរពភ្ញៀវកិត្ដិយសនៅ
ក្នុងរាជវាំង ដែលមានបន្ទប់ចំនួន ១,៧០០ របស់ប្រទេសនេះ។ បើទោះជាបានបញ្ចប់ការ
បំពេញបែបបទតាមផ្លូវច្បាប់ ប៉ុន្ដែ ពិធីក្នុងថ្ងៃអាទិត្យកន្លងទៅ គឺជាព្រត្ដិការណ៍ដែលត្រូវ
បានគេចងចាំបំផុតនៅក្នុងពិធីអាពាហ៍ពិពាហ៍របស់រាជបុត្រីនៃស្ដេច Brunei ។
ក្នុងពិធីគោរពស្វាគមន៍ភ្ញៀវកិច្ចយស រាជបុត្រី គង់នៅចំពោះមុខភ្ញៀវចំនួន ៣,០០០នាក់
ដែលអញ្ជើញមកពីតំបន់ និងបណ្ដាប្រទេសនានា ក្នុងនោះមានសម្ដេចហ៊ុនសែន នាយក
រដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ដ្រីថៃ លោកស្រី Yingluck Shinawatra
និងប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino ផងដែរ។
គួរបញ្ជាក់ថា រាជបុត្រី Hafizah ដែលបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម គឺជា
រាជបុត្រទី ៥របស់ស្ដេច Brunei និងអគ្គមហេសី Saleha។ បច្ចុប្បន្ន ព្រះនាងកំពុងធ្វើការ
នៅក្រសួងហិរញ្ញវត្ថុ ខណៈដែលកូនកម្លោះគឺជាមន្ដ្រីនៅករិយាល័យនាយករដ្ឋមន្រ្ដី ហើយ
នៅក្នុងពិធីអាពាហ៍ពិពាហ៍នេះ កូនកម្លោះក៏ទទួលបានការប្រទានបរមងារ “Yang Amat
Mulia Pengiran Anak” (ជាបរមងារសម្រាប់អ្នកដែលមានឋានៈខ្ពស់នៅក្នុងរាជវង្សានុវង្ស)
ពីព្រះមហាក្សត្រ។
សូមរំលឹកថា រាជាណាចក្រ Brunei ត្រូវបានបង្កើតចាប់តាំងពីសតវត្សទី ១៥ និងគ្រប់គ្រង
ប្រទេសតាមបែប រាជាធិបតេយ្យ កាន់សាសនា អ៊ីស្លាមបែប Malay (Malay Muslims)។
ប្រទេសនេះ ដណ្ដើមបានឯករាជទាំងស្រុងពីអង់គ្លេស កាលពីឆ្នាំ ១៩៨៤៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP