CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលពេញមួយទីក្រុង ខណៈបាត់សត្វចិញ្ចឹម បង្គួយទម្ងន់ធ្ងន់ មានប្រវែងជិត ២ ម៉ែត្រ

ព័ត៌មានអន្តរជាតិ ៖​   ក្រុមមន្រ្តីមកពីភាគខាងត្បូង  ប្រទេសវែល (Wale) ចក្រភពអង់គ្លេស
បានធ្វើការកោះហៅប្រជុំ   ដើម្បីប្រមូលព័ត៌មានបន្ថែម  បន្ទាប់ពីសត្វបង្គួយចិញ្ចឹមដ៏ធំមួយ
ក្បាល បានបាត់ខ្លួន កាលពីពេលកន្លងទៅ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពី
គេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

សត្វចិញ្ចឹម បង្គួយមួយក្បាលនេះ បានបាត់ខ្លួនពីសួនច្បារក្រោយផ្ទះមួយ ដែលមានទីតាំង
ស្ថិតនៅផ្លូវ King Edward ក្រុង Swansea ប្រទេសវែល (Wale) ចក្រភពអង់គ្លេស។ ដោយ
ឡែក បើយោងតាមសម្តីម្ចាស់វាផ្ទាល់អោយដឹងថា​  ខណៈពេលដែលមានពណ៌សម្បុរ ស
លាយនឹងពណ៌ខ្មៅ ក៏ដូចជាមានប្រវែងដល់ទៅជិត  ២ ម៉ែត្រនោះ ប្រភេទសត្វល្មូន ដែល
គេអាចស្គាល់បានថា ជាសត្វបង្គួយនេះ វាមិនចាត់ចូលជាសត្វបង្កជាគ្រោះថ្នាក់នោះទេ។

ដោយឡែក ប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា បើសិន
ជាសាធារណៈជនណាមួយ បានរកឃើញវាពិតមែននោះ  មេត្តាផ្តល់ជាព័ត៌មានដល់មន្រ្តី
ផ្លូវការតាមរយៈលេខទូរស័ព្ទ ១០១ ៕

* ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត មានជាបន្តបន្ទាប់នៅខាងក្រោម ៖

- កំពប់ទឹកឃ្មុំ ២ ពាន់លីត្រ ស្អិតពេញផ្លូវ ខណៈរថយន្តដឹកទំនិញ ជួបនឹងឧបទ្ទេវហេតុ
- ផ្អើលពេញពិភពអ៊ិនធើណេត ក៏ព្រោះរឿងស្នេហ៍ស្មោះ បុរសពិការកាយ នារីមិនពិការ
ចិត្ត

- Olinguito​ ពូជសត្វសំពោចកម្រ ប្រភេទថ្មី  ត្រូវបានគេរកឃើញ នៅតំបន់ជួរភ្នំ  (មាន
វីដេអូ)

ដោយ ៖​ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: Swansea Lizard Pet King Edward Wales UK