CamNews

តារា 

កីឡាករជំរើសជាតិអង់គ្លេស ស្រកគីឡូ ដោយសារតែហាត់ត្រៀម World Cup តែប៉ុន្មានថ្ងៃសោះ

ដើម្បីធ្វើការ ពង្រឹងភាពស៊ាំ ជាមួយនិង អាកាសធាតុក្តៅ និងអោយភាពការលេង ត្រូវចង្វាក់គ្នា នោះក្រុមជំរើសជាតិ អង់គ្លេសបាន ធ្វើការហ្វឹកហាត់ យ៉ាងសស្រាក់ សស្រាំ រហូតដល់តែធ្វើឲ្យ ពួកគេស្រក គីឡូទៀត ។



ក្រុមអង់គ្លេស ត្រូវបានគេ សង្កេតឃើញថា បានធ្វើដំណើរ ទៅហ្វឹកហាត់អស់ ៣ កន្លែងទៅហើយ ដែលការ ហ្វឹកហាត់ដឹកនាំ ដោយលោកគ្រូ Roy Hodgson ។ កាលពីដំបូង គេនាំគ្នាទៅហ្វឹកហាត់ នៅប្រទេស ព័រទុយហ្កាល់ នៅក្រោមកំដៅថ្ងៃ ជាមួយនិងការ ស្លៀកពាក់ជាច្រើនជាន់ បន្ទាប់មក ទៀតក៏ត្រលប់មក ប្រទេសអង់គ្លេសវិញ ដោយហ្វឹកហាត់ កាយសម្បទារ នៅក្នុងបន្ទប់ កំដៅមួយ ដែលធ្វើអោយ ពួកគេ បែកញើស យ៉ាងខ្លាំង ។ អ្នកចាំទី Ben Foster បានប្រាប់ថា ការហ្វឹកហាត់ ដែលពាក់អាវច្រើនជាន់ ភាគច្រើនគឺធ្វើនៅពេលព្រឹក បន្ទាប់ពីបែកញើស យ៉ាងច្រើនរួចហើយ កីឡាករនីមួយៗ បានទៅសំរាក ហើយអ្នកខ្លះគេង យកតែម្តង បន្ទាប់មករហូតដល់ ពេលល្ងាច កីឡាករត្រូវទៅហាត់ នៅក្នុងបន្ទប់ កំដៅមួយដោយ ធ្វើការធាក់កង់ម៉ាស៊ីន យើងអាចនិយាយបាន ថា ធាក់កង់ក្នុងបន្ទប់ សូណាដែល វាក៏ធ្វើអោយយើង បែកញើសកាន់តែ​ច្រើន ផងដែរ ។ ជាមួយ និងការហ្វឹកហាត់ ដ៏ខ្លាំងក្លានេះ កីឡាករម្នាក់ៗ ត្រូវបានគេដឹងថា ស្រកគីឡូអស់ យ៉ាងតិច ២ គីឡូ ហើយមានអ្នកខ្លះ លើសពីនេះទៀត ។



ក្រៅពីនេះ លោកគ្រូ Roy Hodgson ក៏បានត្រៀម រៀបចំក្រុម អ្នកជំនាញផ្នែក រាងកាយនិង ចំណី អាហារ អោយកីឡាករផងដែរ​ ព្រោះថា កីឡាករនីមួយៗ មានការបញ្ចេញញើស និងសារធាតុក្នុង រាងកាយផ្សេងៗគ្នា ដូចនេះការ រៀបចំចំណីអាហារ និងភេសជ្ជះ ប៉ូវកំលាំង ខុសៗគ្នាគឺពិតជា សំខាន់ ។ ជាមួយនិងការ ហ្វឹកហាត់ដ៏ ស្វិតស្វាញនេះ យើងសង្ឃឹមថា អង់គ្លេសអាច បង្ហាញពី សមត្ថភាពរបស់ខ្លួន មិនអោយទស្សនិកជន ខកចិត្តទៀតឡើយ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football england english world cup