CamNews

យានយន្ត 

នាវាចម្បាំងដ៏ធំបំផុតក្នុងលោក លេចរូបរាងឡើងហើយ

 
អង់គ្លេស៖ បើតាមការអោយដឹងពីគេហទំព័រ ដេលីមែល ដែលបានចេញផ្សាយកាលពីព្រឹក
ថ្ងៃទី ១៧ កញ្ញានេះថា ក្រុមអ្នកវិទ្យាសាស្ដ្រ ក៏ដូចជាវិស្វកម្មយោធាប្រទេសអង់គ្លេស បាន
ចាប់ផ្ដើមបង្កើតអោយមានរូបរាង នៃនាវាចម្បាំង (Navy) ដ៏ធំបំផុតក្នុងលោកហើយ។


តាមការអោយដឹងពីលោក Asturre អ្នកបង្កើតគម្រោងផលិតនាវានេះឡើង បានអោយដឹង
ថា នាវាចម្បាំងដ៏ធំមួយនេះ មានឈ្មោះថា HMS Ambush ត្រូវបានផលិតឡើងអស់រយៈ
ពេលជិត២ឆ្នាំហើយ។ នាវាចម្បាំងនេះ មានទំងន់ ៧,៤០០តោន ដោយអាចផ្ទុកទាហ៊ាន
បានជិត ១០,០០០នាក់ និងអាចផ្ទុកគ្រាប់កំជ្រួច​បានជាច្រើនគ្រាប់ទៀតផង។

ផ្នែកខាងក្នុងនៃនាវា

លោក Peter Green អាយុ ៤៧ឆ្នាំ ជាមេបញ្ជាការជាន់ខ្ពស់ទាហ៊ានជើងទឹក បាននិយាយ
ថា នាវា HMS Ambush ពិតជាមានឥទ្ធិពលណាស់ ពោលគឺវាអាចធ្វើដំណើរបានចំងាយ
៥០០ miles ក្នុងមួយថ្ងៃ និងអាចបញ្ជា ក្នុងការបាញ់គ្រាប់អោយចំគោលដៅ (hitting target)
បានចំងាយរហូតដល់ ១,២០០ miles​។ លោកបានបន្ដទៀតថា នាវាចម្បាំងមួយនេះ បានចំ
ណាយថវិការអស់ ១រយកោដិ​អឺរ៉ូឯណ្ណោះ​ ហើយនាវានេះទៀតសោត គឺទុកសម្រាប់ការពារ
ដែនដីរបស់ខ្លួនប៉ុណ្ណោះ៕

 

ដោយ៖ រក្សា
ប្រភព៖ dailymail


Tags: vehicle navay shipUk